ទីពឹងពំនាក់និងការភ្ញាក់រលឹក បទវង្សវិចិត្រ(ស្មូតបែបរាស់)


១-ម្រឹគីម្រឹគារស់អាងប្រៃជាពុំនាក់ ដំរីអាងធ្នាក់ជាលំនៅដឹកមុខនាំ
ហ្មប្រឹងអធនការពាររំពៃភ្នែកឃ្នាំ ទោះភ្លៀងជោកជាំតស៊ូនាមជាមិត្ត។

២-គោអូសនង្គ័លខួបប្រាំងវស្សាណាស្ងួន ចង់ឱយម្ចាស់ខ្លួនមានបានតាមការពិត
ជាសត្វដែលគេចិញ្ចឹមមិនបង់គំនិត ស្មៅដុះជុំជិតត្រាប្រណីថ្នាក់ថ្នមថែ។

៣-ត្រីកូនច្រើនចិញ្ចឹមក្រុមមនុស្សបានគ្រប់មុខ គ្មានស្រូវជង្រុកគ្មានបក្សពួកនិងយាវខ្សែ
ខ្យល់បក់ពីជើងតែងតែនឹកទ្រនំស្នេហ៍ ទោះឆ្ងាយត្រូវបែរស្វែងរកបឹងទ្រនំសុខ។

៤-មនុស្សផ្តល់ក្តីស្រឡាញ់ដល់បុត្រធីតា ទោះខ្សត់ម្តេចម្តាជួនស្ថិតក្នុងភាពស្រណុក
ទ្រាំលំបាកឈឺក្រីក្រគំរាមចាប់ចុក កន្ទុយប្រហុកក៏សណ្តោសស្ងួនពុំងា។

៥-មនុស្សរឺសត្វក៏មានកំណើតលើវាលវដ្ត ជួបគូនឹងព្រាត់ក្មេងខ្ចីគូនឹងជរា
ច្រអូសពុះពារសុខទុក្ខមកទន្ទឹមគ្នា មិត្តសត្រូវមារជានិច្ចគ្មានកាលកំណត់។

៦-កើតជាមនុស្សតែងមានវិចារណញ្ញាណ បើជួបស្រេកឃ្លានក្រោកឈរខន្តីមិនក្បត់៕

ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ