ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី​ 31 ​សីហា


*ឆ្នាំ​១៩២០
-កម្ម​វិធី​ព័ត៌​មាន​​តាម​វិទ្យុ​​លើក​ដំបូង​ត្រូវ​បាន​​ផ្សព្វផ្សាយ​​តាម​​​ប្រព័ន្ធ​​ 8MK នៅ​ក្នុង​ទីក្រុង​​ឌី​ត្រយ រដ្ឋ​ម៉ិក​ស៊ីកែន សហ​រដ្ឋអាមេ​រិក ។
*ឆ្នាំ១៩៥៧
-សហ​ព័ន្ធ Malaya បច្ចុ​ប្បន្ន​​ប្រទេស​ម៉ាឡេ​ស៊ី ​បានទ​ទួល​ឯក​រាជ្យ​​ពីចក្រ​ភព​​​អង់​គ្លេស ។
*ឆ្នាំ១៩៥៨
-​លោក Ngo Dinh Nhu ​ប្អូន​ប្រុស​​របស់​ប្រធាន​ទីប្រឹក្សា​​ប្រធានា​ធិបតី​វៀតណាមខា​ង​​ត្បូង បាន​ផ្ញើ​គ្រាប់​​បែក​១​កញ្ចប់​ក្នុង​​គោល​បំណង​​​សម្លាប់​សម្តេច​​នរោត្ត​ម ​សីហនុ តែ​ត្រូវ​បរា​​ជ័យ។
*ឆ្នាំ១៩៩១
-ប្រទេស ​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ប្រកាស​ឯក​រាជ្យ​​​ភាព​ពី​សហ​ភាពសូវៀត ។
*ឆ្នាំ២០០៥
-​ការ​ផ្អើល​​រត់​ជាន់​គ្នា​នៅលើ​ស្ពាន Al-Aaimmah ក្នុងទី​ក្រុង​​បាក​ដាដ ប្រទេស​​​អ៊ីរ៉ាក់ ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​អស់​១.៩៩៩​នាក់ ។
*ឆ្នាំ២០០៧
-​ប្រទេ​ស​ម៉ាឡេ​ស៊ី ​ប្រារព្ធ​ខួប​​លើក​ទី​៦០ នៃ​ការ​​​ទទួល​​បាន​ឯករាជ្យភាព ។
-​លោក​នាយក​រដ្ឋ​មន្ត្រី​​អង់​គ្លេស​​ និងបារាំង បាន​ជួប​ពិភាក្សា​​គ្នា​ដើម្បី​ដាក់​ទណ្ឌ​កម្ម​ទៅលើ​​ប្រទេស​ស៊ូដង់ ពីបញ្ហា​តំបន់​ដាហ្វួរ។
*ឆ្នាំ២០០៨
-​អ្នក​កាសែត​​រុស្ស៊ីម្នាក់ គឺ​លោក​ Magomed Yevloyes និងជា​ម្ចាស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ក្រៅ​រដ្ឋា​ភិបាល​​ត្រូវបាន​បាញ់​សម្លាប់​​ក្នុង​បន្ទប់​ឃុំ​ខ្លួន​​​នៅ​ប៉ុស្តិ៍​​ប៉ូលិស ។
*ឆ្នាំ២០០៩
-​ប្រទេស​អាមេ​​នី និង​តួកគី ​បាន​​យល់​ព្រម​បង្កើត​ទំនាក់ទំនង​ការទូត​ជា​មួយ​គ្នា ។
*ឆ្នាំ២០១០
-ប៉ូលិស​រុស្ស៊ី បាន​ឃុំ​ខ្លួន​​មនុស្ស​ជាង​​១៥០​នាក់ ដោយ​រួម​បញ្ចូល​​ទាំងអតីត​​ឧប​នាយក​រដ្ឋ​មន្ត្រី Boris Nemtsov ដែល​បាន​ដឹកនាំការ​​តវ៉ា​ក្នុង​ទីក្រុង​​មូស្គូ ក្នុងគោល​បំណង​​គាំទ្រ​ឱ្យ​មាន​​សិទ្ធិ​សេរី​ភាព​​នៃ​ការប្រមូល​ផ្តុំ​គ្នា ៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ