ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី​ 03-04 ​កញ្ញា


សម្រាប់​ថ្ងៃ​ទី​​០៣ កញ្ញា

*ឆ្នាំ១៩៣៣​
អ្នកឡើងភ្នំជាតិសូវៀតឈ្មោះ​Yevgeniy Abalakov​​​​​​បាន​ក្លាយជា​មនុស្សទីមួយ​ដែល​បាន​ឡើង​ដល់ទីខ្ពស់បំផុតនៃ​កំពូលភ្នំIsmoil Somoni Peakដែល​មានកំពស់៧.៤៩៥​ម៉ែត្រក្នុងដែនដីសូវៀត​​។
*ឆ្នាំ១៩៣៥​
លោក Sir Malcolm Campbellជាតិអង់​គ្លេសបញ្ជារថយន្តរបស់​ខ្លួន​​បានដល់​ល្បឿន​៤៨៩,៦៦៨​គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។ ការ​បើក​បរ​យ៉ាង​លឿន​នេះ​ក្នុងឱកាស​នៃការ​​ប្រណាំងរ​ថយន្ត​នៅ Bonneville Salt Flats​ក្នុង​រដ្ឋ​យ៉ូតា​សហ​រដ្ឋអាមេរិក។
លោក​បាន​​​​ក្លាយ​ជា​មនុស្ស​ទី​មួយ​ដែល​បាន​បើក​បរ​រថយន្ត​ក្នុង​ល្បឿន​​លើស៣០០​ម៉ាយ ​ឬ​៤៨២,៧​​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។
*ឆ្នាំ​១៩៣៩​
ប្រទេសបារាំង ​​អង់គ្លេស អូស្ត្រាលី និង​ប្រទេស​​នូ​វែល​សេឡង់​​​បានចងសម្ពន្ធ័មិត្តជា​មួយ​​គ្នា​ ហើយ​បន្ទាប់​មក​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​​ប្រទេសអាល្លឺម៉ង់បន្ទាប់ពី​ប្រទេសនេះ​បាន​វាយ​​ឈ្លានពាន​ប្រទេសប៉ូឡូញ។
*ឆ្នាំ១៩៤២​
អំឡុងមានសង្គ្រាមលោកលើកទី២ លោក Dov Lopatyn បានដឹកនាំការបះបោរក្នុងទីក្រុង Ghetto ប្រឆាំងនឹ​ងនយោបាយ​អាល្លឺម៉ង់​ដែលបញ្ជូ​​​ន​ជនជាតិជ្វីហ្វ​​ឲ្យ​ទៅរស់​នៅក្នុងជំរំ​។
*ឆ្នាំ១៩៤៥
មានការអបអរចំនួន៣ថ្ងៃនៅ​ក្នុង​ប្រទេស​ចិន​។ ពិ​ធី​នោះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្រោយពី​ប្រទេសនេះ​​ទទួលបាន​ជ័យ​ជម្នះ​លើ​ប្រទេស​ជប៉ុន​នាថ្ងៃទី៣កញ្ញា​ គឺជា​ថ្ងៃ​ដែលគេ​អោយ​ឈ្មោះថា​ទិ​វា​ជ័យជម្នះ​លើ​ប្រ​ទេស​​ជប៉ុន។
*ឆ្នាំ១៩៥០​
លោក Emilio Giuseppe “Nino” Farina បានក្លាយជើងឯកប្រណាំងរថយន្តFormula Oneដំបូង​គេ​ក្នុង​ពិភពលោកបន្ទាប់ពីបានឈ្នះ ក្នុងការប្រកួតប្រណាំងរថយន្ត Italian Grand Prix ឆ្នាំ​១៩៥០​​នៅ​ទី​លាន​ប្រ​ណាំ​ង​ក្រុង Monza ប្រទេសអ៊ីតាលី។
*ឆ្នាំ១៩៦៧​
​ប្រទេសស៊ុយអែតបានផ្លាស់ប្តូរ​ការ​ធ្វើ​ចរាចរ​ប្រកាន់ឆ្វេងដៃទៅជា​ប្រកាន់​ស្តាំ​​វិញ។
*ឆ្នាំ​១៩៧៦​
យានអវកាសរបស់ប្រទេសរុស្ស៊ីឈ្មោះ Viking 2បានចុះចតនៅលើភពព្រះអង្គារ។
*ឆ្នាំ១៩៩៤​
ការបែកបាក់ទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ី​បានធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​ដាក់​​តំរង​់​គោលដៅអាវុធនុយក្លេអ៊ែរដាក់គ្នាទៅវិញ​ទៅ​​មក។
*ឆ្នាំ១៩៩៧​
យន្តហោះរបស់ក្រុមហ៊ុនវៀតណាមឈ្មោះ ​Vietnam Airlines បានធ្លាក់ក្នុង​​ពេល​ព្យាយាម​ចុះ​ចត​នៅ​ព្រលានយន្ត​ហោះពោធិចិន​តុង។ គ្រោះ​ថ្នាក់​នោះ​បាន​សម្លាប់​​មនុស្ស​៦៤​នាក់ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​៦៦​​នាក់​។​
​*ឆ្នាំ​២០០៤​
វិបត្តិចំណាប់ខ្មាំងនៅរុស្ស៊ីបានត្រូវបញ្ចប់​ក្រោមការបង្ហូរឈាមគ្នាដែល​បានធ្វើ​ឲ្យ​​មនុស្សស្លាប់៣៨៥​នាក់ ភាគច្រើន​ជា​កុមារ ឯ​អ្នក​​​របួសមាន​៧៨៣​នាក់។

សម្រាប់​ថ្ងៃ​ទី​​០៤ កញ្ញា

*ឆ្នាំ១៩២៣
បាឡុងហោះUSS Shenandoah​ទីមួយ​របស់សហ​រដ្ឋអាមេរិក​បានហោះ​ហើរជា​លើក​ទីមួយ​របស់ខ្លួន​។
*ឆ្នាំ១៩៤១​
អំឡុងសង្គ្រាមលោកលើកទី២ នាវា​មុជទឹករ​បស់ប្រទេស​អាល្លឺម៉ង់បាន​បើកការ​វាយ​ប្រហារ​ជាលើកដំបូង​ប្រឆាំងនឹង​នាវា USS Greer របស់​​អាមេរិក។ ​វាជានាវា​អាមេរិក ទីមួយដែល​ទទួលរងការវាយប្រហារក្នុង​សង្គ្រាម​លោកលើក​ទី២។
*ឆ្នាំ១៩៥៩
ក្រុមហ៊ុនផលិតរថយន្តហ្វ័តបានផលិតរថយន្តម៉ូដអេសសែល(Edsel)។​
*ឆ្នាំ១៩៦៣
យន្តហោះក្រុមហ៊ុនស្វ៊ី​សជើងហោះ​ហើរ​លេខ​៣០៦​​​បានធ្លាក់នៅទីក្រុង Dürrenäsch​​ប្រទេស​ស្វ៊ី​សស្លាប់​មនុស្ស៨០នាក់។
*ឆ្នាំ១៩៦៧
កងទ័ពម៉ារីនអាមេរិកបានពើប​ប្រយុទ្ធ​គ្នា​ជាមួយទ័ពវៀតណាមខាងជើងនៅវាល Que Son Valley​ក្នុងសង្កាត់ Khe Sanhក្រុង Hướng Hoá​​​ ខេត្ត Quảng Trị។ ការប្រយុទ្ធគ្នា​នោះ​បាន​សម្លាប់​កង​​​ទ័ព​អាមេរិកអស់​១១៤​នាក់ និង​កង​ទ័ព​​វៀតណាម​អស់៣៧៦នាក់។
*ឆ្នាំ​១៩៧១
យន្តហោះក្រុមហ៊ុន Alaska Airlines​ជើងហោះហើរ១.៨៦៦​នាក់បាន​ធ្លាក់នៅ​ជិត​ទី​ក្រុង​Juneauដែនដី Alaska​​ស្លាប់​មនុស្ស​១១១​នាក់។
*ឆ្នាំ​១៩៩៥​
សន្និសី​ទស្ត្រី​ពិភពលោកលើកទី៤ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទីក្រុងប៉េកាំងដែល​​មានអ្នក​ចូល​រួម​​ប្រមាណ​៤.៧​៥០​នាក់​​មកពី១៨១​ប្រទេសក្នុង​ពិភពលោក​។ សន្និសីទ​បាន​​​ផ្តោត​​​​ជា​សំ​ខាន់​លើ​តូនាទីស្ត្រី​ ភាព​ក្រីក្រ​​ សិទ្ធិ​មនុស្សនិង​អំ​ពើ​​ហិង្សា​លើស្ត្រី​ភេទ​ជាដើម។
*ឆ្នាំ​១៩៩៦
សង្គ្រាមគ្រឿងញៀននៅ​ប្រទេស​​កូឡុំប៊ី​ កងទ័ពបដិវត្តន៍កូឡុំប៊ីបាន​វាយប្រហារ​លើ​មូល​ដ្ឋានទ័ពរដ្ឋាភិ​បាល​នៅទី​ក្រុង ​Guaviare​។ សង្គ្រាម​​នា​ពេល​នោះ​មាន​មនុស្ស​ស្លាប់​​យ៉ាង​តិច​១៣០​នាក់។
*ឆ្នាំ១៩៩៨​
ក្រុមហ៊ុន Google​ត្រូវបាន​បង្កើតឡើង​ដោយលោកLarry PageនិងSergey Brin​ដែលជានិស្សិត​នៃសាកលវិទ្យាល័យ Stanford​សហរដ្ឋអាមេរិក។
*ឆ្នាំ២០០៦​
រូងបុរាណដែលមានអាយុ២.១០០​ឆ្នាំត្រូវ​បាន​គេរកឃើញនៅក្រោមសាកលវិទ្យាល័យ Rogozinក្នុងទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។
*ឆ្នាំ២០០៨​
រដ្ឋាភិបាលថៃព្រមព្រៀ​ងរៀបចំធ្វើ​ប្រជា​មតិដើម្បីដោះស្រាយវិបត្តិនយោបាយ​ឆ្នាំ​២០០៨​។
*ឆ្នាំ២០០៩​
តាមការសិក្សាបង្ហាញថាសីតុណ្ហភាពនៅទ្វីបអាក់ទិកបានឡើង​ខ្ពស់បំផុត​គឺ​ជា​ការ​កើន​កំ​ដៅ​ដែល​ពុំ​ធ្លាប់​មាន​ក្នុងរយៈ​ពេល​​២.០០០​ឆ្នាំមក​នេះ​៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ