ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​08 កញ្ញា


*ឆ្នាំ១៩៤១
ក្នុង​ពេល​មានសង្គ្រាម​លោកលើក​ទី២ កង​ទ័ព​អាល្លឺ​ម៉ង់​បាន​ចាប់​ផ្តើម​ឡោម​ព័ទ្ធ​ទី​ក្រុង​ធំទី២ Leningrad របស់ប្រទេសរុស្ស៊ី ។
*ឆ្នាំ១៩៤៣
-OBS ​ដែល​ជា​ទី​បញ្ជា​ការ​កង​ទ័ពអា​ល្លឺ​ម៉ង់​សំរាប់​តំបន់​មេ​ឌី​ទែ​រ៉ាណេនៅ​ក្នុង​ទីក្រុង Frascati របស់​ប្រទេស​អ៊ីតាលី ត្រូវ​បាន​កង​ទ័ព​អាកាស​អាមេរិក​ US AAF ទំលាក់​គ្រាប់បែក​ ។
-លោក​មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក Dwight D.Eisenhower បាន​ប្រកាស​ជា​សា​ធារណៈថា ប្រទេសសម្ព័ន្ធ​មិត្ត​បានប្រើ​យុទ្ធ​វិធី​សន្តិ​ភាព​ជា​មួយ​ប្រទេស​អ៊ីតាលី​។
*ឆ្នាំ​១៩៤៤
ទី​ក្រុង​ឡុង​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ V-2 របស់​ប្រទេស​អាល្លឺ​ម៉ង់​ជា​លើក​ទី១ ខណៈពេលទី​ក្រុង​ Menton ត្រូវ​បាន​រំដោះ​ចេញ​ពី​ការ​គ្រប់គ្រង​របស់ពួកណា​ហ្ស៊ី អាល្លឺម៉ង់ ។
*ឆ្នាំ​១៩៤៥
កង​ទ័ព​អាមេរិក​បាន​ចូល​ទៅ​ដល់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កូរ៉េ ដើម្បី​ឆ្លើយ​តប​នឹង​ទ័ព​រុស្ស៊ី​ដែល​ចូលដែន​ដី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​កាល​ពី​ដើមខែ ។
*ឆ្នាំ១៩៥១
-សន្ធិ​សញ្ញា​សាន់​ហ្វ្រាន់​​ស៊ីស្កូ (San Francisco) ៖ ​ប្រទេស​​ចំនួន​៤៨​បាន​យល់​ព្រម​​ចុះ​ហត្ថ​​លេខា​លើ​​សន្ធិ​សញ្ញា​សន្តិភាព​ជា​មួយ​នឹង​ជប៉ុន​​ ដើម្បី​​បញ្ចប់​​សង្គ្រាម​​នៅ​ក្នុងតំបន់​ប៉ាស៊ីហ្វិក​។
*ឆ្នាំ១៩៥៩
-​វិទ្យាស្ថាន​​ប​ច្ចេក​​វិទ្យា​អាស៊ី​​ត្រូវ​បាន​បង្កើត​ឡើង ។
*ឆ្នាំ១៩៨៨
-​ឧទ្យាន​ជាតិ Yellowstone ​ត្រូវបាន​បិទ​ជា​លើក​​ទី​១ នៅ​ក្នុងសហ​​រដ្ឋអាមេរិក​​ ដោយ​សារ​តែ​នៅ​​មានភ្លើង​ឆេះ​។
*ឆ្នាំ១៩៩១
-សាធារណ​រដ្ឋ​​ម៉ាសេ​ដ្វាន​បាន​ទទួល​ឯក​រាជ្យ​​ពេញលេញ ។
*ឆ្នាំ២០០៤
-​យាន​អវកាស​ Genesis ដែល​មិន​មាន​មនុស្ស​ជិះ​របស់​អង្គ​ការ​ណា​សា ​បានធ្លាក់​​នៅ​ពេល​ដែល​ឆត្រ​​យោង​រប​ស់វា​អត់​ដំណើរ​ការ​។
*ឆ្នាំ២០០៦
-​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ Freedom House បាន​ឱ្យ​​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​៨​ រួម​​មាន​ភូមា ​គុយ​បា ​លីប៊ី ​កូរ៉េខាង​ជើង ស៊ូដង់ ​ស៊ីរី ​តួក​ម៉េ​នីស្ថាន ​និង​អ៊ូស​បេ​គីស្ថាន ជា​ប្រទេស​​ដែល​មាន​ការ​រំលោភ​សិទ្ធិ​​មនុស្ស​ខ្លាំង​បំផុត ។
*ឆ្នាំ២០០៩
-​អ្នក​សារព័ត៌​មាន​​​ស៊ូដង់​ម្នាក់​គឺ​លោក Al-Hussein ត្រូវបាន​ដោះ​លែង​​បន្ទាប់​ពី​ជាប់​​ពន្ធ​នា​ការ​​រយៈ​ពេល​១​​ថ្ងៃ ។ ​លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ស្លៀក​ខោ​ជើង​វែង​ក្នុង​​ពេលបំពេញ​ការ​ងារ។
*ឆ្នាំ២០១០
-​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​អ៊ីរ៉ង់​​ដែល​មាន​គម្រោង​ដំឡើង​​រោងចក្រ​នុយ​ក្លេ​អ៊ែរ ៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ