ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​09 កញ្ញា


*ឆ្នាំ១៩៧១
-​​ទី​ក្រុង​​វ៉ាស៊ីន​តោន ឌី-ស៊ី គឺ​ជា​ការ​ដាក់​​ឈ្មោះ​​​របស់​ប្រធានា​ធិបតី​​សហ​រដ្ឋអាមេរិក​ លោក​ចច វ៉ាស៊ីន​តោន ។
*ឆ្នាំ១៩៥០
-កាលីហ្វ័រ​នីញ៉ា ត្រូវបាន​​ដាក់​បញ្ចូល​​​ជា​រដ្ឋទី​៣១ របស់​សហរដ្ឋ​អាមេរិក​ ។
*ឆ្នាំ១៩២៦
-ក្រុម​ហ៊ុន​ផ្សាយ​​​​សំឡេង​​ជាតិ​របស់​សហ​រដ្ឋអាមេ​រិក​ត្រូវបាន​បង្កើត​​ឡើង ។
*ឆ្នាំ១៩៦៩
-ច្បាប់​ស្តីពី​ការ​ប្រើ​ប្រាស់​​ភាសា​ផ្លូវ​ការ​​រ​បស់​​ប្រទេស​​កាណាដា បាន​ចូល​ជា​ធរ​មាន​​ ។ ច្បាប់​​នេះ​បានចែងថា ៖ ភាសា​​បារាំង គឺ​​មាន​តម្លៃ​​ស្មើ​នឹង​ភាសា​អង់​គ្លេស​ នៅក្នុង​ស្ថាប័ន​​រដ្ឋាភិបាល ។
*ឆ្នាំ១៩៩១
-​ប្រទេស​តាហ្ស៊ី​គីស្ថាន ​បាន​ទទួល​ឯក​រាជ្យ​​ពី​សហ​ភាពសូវៀត ។
*ឆ្នាំ១៩៩៣
-​ចលនា​រំដោះ​​​ប៉ាឡេ​ស្ទីន​ ទទួល​ស្គាល់​​អ៊ីស្រា​អែល ជា​រដ្ឋ​ស្រប​ច្បាប់ ។
*ឆ្នាំ២០០៤
-​គ្រាប់​បែក​១​គ្រាប់​បាន​ផ្ទុះ​នៅ​ខាងក្រៅ​ស្ថាន​ទូត​​អូស្ត្រាលី ក្នុង​ទីក្រុង​​ហ្សា​ការតា ​ប្រទេស​ឥណ្ឌូ​ណេស៊ី ​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១០​នាក់ ។
*ឆ្នាំ២០០៥
-​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្លាស់​ប្តូរ​អ្នក​ទោស​​ស៊ីវិល​​នៅ​ត្រង់ចំណុច​​ព្រំដែន​​ Waga។
*ឆ្នាំ២០០៧
-​នាយក​រដ្ឋ​មន្ត្រី​​អូស្ត្រាលី​លោក​ចន ហូវ៉ាដ ជួប​ជា​មួយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អាបេ ​ដើម្បីពិភាក្សា​​គ្នា​​ពី​បញ្ហា​​សន្តិ​សុខ​​ និង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ។
*ឆ្នាំ២០០៨
-​តុលា​ការ​​ថៃ​បាន​សម្រេច​ឱ្យ​លោក​សាម៉ាក់ ស៊ុន​ដារ៉ាវ៉េត ចាក​ចេញ​​ពី​តំណែង​​​នាយក​រដ្ឋ​មន្ត្រី​ បន្ទាប់​ពី​​រក​ឃើញថា លោក​បាន​ចម្អិន​ម្ហូប​ដែល​ត្រូវបាន​គេ​យក​ទៅ​ចាក់​​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ។
*ឆ្នាំ២០១០
-លោក​ប្រធានា​ធិបតី​​បារ៉ាក់ អូបាម៉ា បាន​ជ្រើស​រើស​​យក​លោក Austan Goolsbee ជា​ប្រធាន​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ