ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 12 កញ្ញា


*ឆ្នាំ១៨៥៧
-ប្រទេស​ស្វ៊ីស​​បាន​ក្លាយ​ទៅជា​រដ្ឋ​សហ​ព័ន្ធ​ ។
-នាវា​​អាមេរិក The SS Central បាន​លិច​នៅ​ចម្ងាយ​​២៥៧​គីឡូ​ម៉ែត្រ ​​ពី​តំបន់​​ឆ្នេរ​សមុទ្រ​​ Cape Hatteras ក្នុង​រដ្ឋ​ North Carolina សហ​រដ្ឋអាមេរិក​ ។ កា​រ​លិច​នាវា​នេះ​បានសម្លាប់អ្នក​ដំណើរ​​អស់​ចំនួន​៤២៦​នាក់ ​​ដោយ​រួម​បញ្ចូល​ទាំង​​កាពីតែន William Lewis Herndons ។ មូល​ហេតុ​​ដែល​​នាំ​ឱ្យ​​មាន​ការ​លិច​នាវា​នេះ គឺ​ដោយ​សារ​​ខ្យល់​ព្យុះ​ Hurricane និងការ​ផ្ទុក​​លើស​ទម្ងន់។
*ឆ្នាំ១៩១៩
-​លោក​អាដុល​ហ៊ីទ្លែរ ចូល​រួម​ជា​មួយ​គណ​បក្ស​កម្ម​ករ​អាល្លឺម៉ង់ ។
*ឆ្នាំ១៩៨០
-រដ្ឋ​​ប្រហារ​យោធា​​មួយ​បាន​កើត​ឡើង​ក្នុង​ប្រទេសតួកគី។
*ឆ្នាំ១៩៩៩
-​ឥណ្ឌូណេ​សីុ​​ប្រកាស​ថា ខ្លួន​នឹង​អនុ​ញ្ញាត​ឱ្យ​​កង​រក្សា​សន្តិ​ភាព​​អន្តរជាតិ​ចូល​មក​ក្នុង​​ប្រទេស​ទីម័រ ​ខាង​កើត ។
*ឆ្នាំ២០០៣
-​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រេចដក​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​ប្រទេស​លីប៊ី ​បន្ទាប់ពី​ប្រទេស​​នេះ​ទទួល​យក​​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​ជំងឺចិត្ត​ដល់​ក្រុម​គ្រួសារ​​ជនរង​គ្រោះ​​ដោយ​សារ​ក្រុម​ភេរវករ​របស់​ប្រទេស​​នេះ​បាន​ធ្វើ​​ឱ្យ​​ផ្ទុះ​គ្រាប់​បែក​ទៅ​លើ​ជើង​យន្ត​ហោះ​អាមេរិក​ Pan Am Flight 103 ​ដែល​បា​នសម្លាប់​​អ្នក​ដំណើរ​​អស់​ចំនួន​២៥៩​នាក់ ។
*ឆ្នាំ២០០៧
-​អតីតប្រធាធិបតី​​ហ្វ៊ី​លីពីន លោក​ចូ​សេ​ហ្វ អេស្ត្រាដា ​ត្រូវបាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ជាតិ ។
*ឆ្នាំ២០០៩
-​ទាហាន​​ក្វា​តេ​ម៉ាឡា​ម្នាក់​ត្រូវបាន​ចោទ ប្រកាន់​​ពី​បទ​ចាប់​ពង្រត់​​កុមារ​ជាង​៣០០​នាក់​ក្នុង​អំឡុងពេល​​សង្គ្រាម​​ស៊ី​វិលក្នុង​​ចន្លោះពី​​ឆ្នាំ​១៩៦០​ដល់​១៩៩៦។
*ឆ្នាំ២០១០
-កម្ម​ករ​អណ្តូង​រ៉ែ​ចំនួន​៣៣​នាក់ ត្រូវបាន​គេ​អនុញ្ញាត​ឱ្យ​ជក់បារី​​ បន្ទាប់​ពី​ជា​ប់​​គាំង​ក្នុង​អណ្តូង​រ៉ែ​រយៈ​ពេល​ជាង​១​ខែ​នៅក្នុង​ប្រទេស​ស៊ីលី ៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ