ព្រឹត្តិការណ៍​ពិភព​លោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 15 កញ្ញា


*ឆ្នាំ១៨១២
-​កង​ទ័ព​បារាំងក្រោម​​ការ​ដឹក​នាំ​របស់​​​ណា​ប៉ូ​​ឡេ​អុង បាន​វាយ​ចូល​ដល់​​វិមាន​ក្រឹម​ឡាំង​​ ក្នុង​ទីក្រុង​មូស្គូ ។
*ឆ្នាំ១៨២១
-ប្រទេស​៥​រួម​មាន​​ក្វាតេ​ម៉ាឡា អែល​សាល់​វ៉ាឌ័រ, ​ហុង​ឌូ​រ៉ាស់, ​នីកា​រ៉ាហ្គា និង​កូស្តា​រីកា ​បាន​ប្រកាស​​ឯក​រាជ្យ​រួមគ្នា​ពី​ប្រទេស​​អេស្ប៉ាញ ។
*ឆ្នាំ១៩៤៧
-​ខ្យល់​ព្យុះ​​ទី​ហ្វុង Kathleen បាន​បោក​បក់​មកពី​តំបន់​ Kanto ក្នុង​ប្រទេស​​ជប៉ុន​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១.០៧៧​នាក់ ។
*ឆ្នាំ១៩៥២
-​អង្គ​ការ​សហ​​ប្រជាជាតិ​​បាន​ផ្តល់​តំបន់​អេរីត្រេ ទៅ​ឱ្យ​ប្រទេស​អេត្យូ​ពី ។
*ឆ្នាំ១៩៨១
-ប្រទេសវ៉ានូទូ បាន​ក្លាយសមា​​ជិក​របស់​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ២០០៩
-​ប្រធានា​ធិបតី​រុស្ស៊ី ​លោក​ឌីមីទ្រី មេ​ដវេដេវ ​បាន​ចោទប្រកាន់​​សហ​រដ្ឋអាមេរិក​​ពី​បទ​រារាំង​ប្រទេស​រុស្ស៊ី ​​មិន​ឱ្យ​ចូល​ក្នុងអង្គ​ការ​ពាណិជ្ជ​កម្ម​​​ពិភព​លោក ។
*ឆ្នាំ២០១០
-​កង​កម្លាំង​​រ​បស់​អេត្យូ​ពី ដែល​មាន​ការ​គាំទ្រ​ដោយ​ប្រទេស​សូម៉ាលី ​បាន​សម្លាប់​​សមា​ជិក​ឧទ្ទាម​ ​របស់​ពួក​​រណ​សិរ្យ​រំដោះ​ជាតិ​អូហ្គា​ដិន ចំនួន​​១២៣​នាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ និង​ចាប់​ខ្លួន​ពួក​ឧទ្ទាម​បាន​៩០​នាក់ ។
-​ការ​សិក្សា​មួយក្នុង​ប្រទេស​ចិន​​បង្ហាញ​ថា ៩០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​​​បាន​ជំទាស់​ទៅ​នឹង​ការ​ដំឡើង​អាយុ​ចូល​និវត្តន៍​ ។​ ការ​​ចូល​និវត្តន៍​​ក្នុង​ប្រទេស​ចិន​ត្រូវបាន​កំណត់​អាយុ​​៦០ឆ្នាំ​សម្រាប់​បុរស និង​៥០-៥៥​ឆ្នាំសម្រាប់​ស្ត្រី៕

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ