ពិតជា​មិនធម្មតា​ក្រោយ​ដឹង​រឿង«​កូន​ពស់​កេងកង​»មានចំណុច​ប្លែក​ស្មាន​មិន​ដល់​បែប​នេះ​!


​រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ​ដែល​បាន​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះស្សា​ចង់​ទស្សនា​រឿង​ភាគ​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​របស់​ហង្ស​មាស បាន​បង្ហាញ​​នូវ​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្រោយ​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ រឿង «​កូន​ពស់​កេងកង​» ត្រូវ​បាន​សម្ភោ​ធ​ជា​ផ្លូវការ និង​ចាប់ផ្តើម​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​នា​អំឡុង​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ ។

ពិធី​សម្ពោធ​ប្រកបដោយ​ឱឡារិក​នៃ​រឿងភាពយន្ត​ភាគ​បុរាណ​ខ្មែរ «​កូន​ពស់​កេងកង​» របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃអាទិត្យ ទី​28 ខែតុលា ឆ្នាំ​2018 នៅ Hang Meas Palace ក្នុង​ផ្សារ​ទំនើប Aeon Mall Sen Sok វេលា​ម៉ោង ៦ ល្ងាច ដោយ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារា​សម្តែង​និង​តារាចម្រៀង​ល្បី ជា​ពិសេស​គឺ​វត្តមាន​របស់​អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​គឺ លោក​ហ្វៃ សំអាង ។

​មហា​រឿង​ដ៍​អស្ចារ្យ​មាន​ទាំង​ការ​ចំណាយ​ទុន​រាប់​សិប​ពាន់​ម៉ឺន​ដុល្លារ​នៅ​មាន​ចំនុច
ផ្សេង​ៗ​ទៀត​ដែល​ប្រិ​យ​មិត្ត​ជ្រាប​ហើយ​នោះ ពិតជា​កាន់តែ​យល់​ថា​ស្នាដៃ​កក្រើក​មួយ​នេះ​មិនធម្មតា​មែន​។

​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​និ​ព​ន្ឋ​និង​អ្នកដឹកនាំ​រឿង​ល្បីល្បាញ​លោក​ហ្វៃ សំអាង​ដែល​ជា​អ្នក​ផ្តួចផ្តើម​កសាង​ស្នាដៃ​រឿង «​កូន​ពស់​កេងកង​» ជំនាន់​ថ្មី​នេះ​បាន​អះអាង​រឿង​កូន​ពស់​កេងកង បើ​និយាយ​ពី​បទ​ចម្រៀង​នៅ​ក្នុង​នោះ​មាន​ដល់​ទៅ​១៧​បទ ដែល​ជា​សំនៀង​​របស់​តារា​ហង្ស​មាស​ទាំងអស់​។ លោក​បន្ត​ថា​បទ​ទាំងនោះ​ជា​ការ​និ​ព​ន្ឋ​ដោយ​ស្នាដៃ​របស់​លោក​និង​សម្រួល​តន្ត្រី​ដោយ​លោក​សួង ពិសិដ្ឋ​។

​ចំពោះ​អ្នក​ច្រៀង​មាន​លោក​ព្រាប សុវត្ថិ ឱ​ក សុ​គ​ន្ឋ​កញ្ញា សុ​គ​ន្ឋ នី​សា ខាត់ សុ​ឃី​ម
សួ​ស វី​ហ្សា ផ​ន ស្រី​ខួច ដួង វិ​រៈ​សិ​ដ្ឋិ ដែល​ជា​បទ​ចម្រៀង​ទៅ​តាម​សម័យកាល​តួអង្គ​ដែល​មាន​៣​ដំណាក់កាល​។

លោក​ហ្វៃ សំអាង​បាន​ទម្លាយ​ទៀត​ថា​រឿង «​កូន​ពស់​កេងកង​» នេះ​ជា​ខ្សែ​រឿង​ធ្លាប់​ល្បីឈ្មោះ​តាំងពី​១៩​ឆ្នាំ​មុន ហើយ​ក៏​ជា​ខ្សែ​រឿង​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មានដំណើរ​ការ​រហូត​មក​ដល់​សព្វថ្ងៃ​។ ចំពោះ​ការ​កសាង​ស្នាដៃ​ឡើង​វិញ​លោក​ចាប់ផ្តើម​សរសេរ​ជា​សាច់​រឿង​សហការ​គ្នា​ជាមួយ​អ្នកស្រី​ប៉ុ​ល ពិសី តាំងពី​ឆ្នាំ​២០១៦ រួច​មក​ក៏​ចាប់ផ្តើម​គិតគូ​រើស​តួអង្គ​តាម​សាច់​រឿង​ឲ្យ​សាក​សម​។

​ចំនុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ពិសេស​ជា​ច្រើន​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ នេះ​គឺ លោក​ហ្វៃ សំអាង បាន​យក​មក​បង្ហាញ​ទៀត​នោះ គឺ​សម័យកាល​៣​បញ្ចូល​គ្នា​គឺ​លង្វែក ឧ​ដ្តុ​ង ចតុមុខ ដោយ​ឲ្យ​តួអង្គ​គ្រង​ឈុត​សម្លៀក​បំពាក់​តាម​សម័យ​នោះ ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង​ព្រម ទាំង​ប្រពៃណី​ទៅ​វត្ត​អា​រ៉ា​ម ការ​ពូន​ភ្នំខ្សាច់​ខ្មែរ​សម័យ​មុន​។

លោក​ហ្វៃ សំអាង​បាន​បន្ត​ថា យើង​គ្រាន់តែ​ដឹង​ថា​រឿង​ពី​មុន​មាន​ពស់ថ្លាន់​តែ​ពេល​នេះ​ថ្លាន់​ក៏​មាន ពស់វែក តុ​ក​កៃ កណ្ធាយ និង​សត្វ​ផ្សេង​ៗ​ទៀត​។ លោក​សំអាង​បន្ត​ឲ្យ​ដឹង​ថា​អ្វី​ដែល​លោក​ចង់បាន គឺ​ទុន​ផលិត​ហើយ​មាន​តែ​ហង្ស​មាស​មួយ​គត់ គាត់​ហ៊ាន​ចំណាយ​ទើប​លោក​ពេញចិត្ត​បើក​បេះដូង​ជួយ​សាង​ស្នាដៃ​មួយ​នេះ​ឲ្យ​ល្អ​។

ចំនុច​មួយទៀតធនធានមនុស្ស​ក៍​សំខាន់​តែ​ឃើញ​ចំនុច​២​នេះ​លោក​បាន​រក​ឃើញ​រហូត​បាន​ដល់​គោលដៅ​ទាំង​ធនធាន​អ្នកសម្តែង​និង​ទឹកប្រាក់​ដែល​ត្រូវ​បោះទុន​។ ក្រៅពី​នេះ​ទៀត​ខាង​ទូរទស្សន៍​ថៃ​ដ៏​ល្បី​មួយ​ក៏​ចង់​ទិញ​សិ​ទ្ឋិ​ពី​លោក​យក​ទៅ​ផ្សាយ​នៅ​ប្រទេស​ថៃ តែ​លោក​បាន​ច​ចារ​ជាមួយ​ហង្ស​មាស​មុន​សិន​៕ ​

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ