មុន​នេះ​បន្តិច​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​ដេប៉ូ ព្រោះ​ស្ត្រី​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​ថ្ងៃ


រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ជា​អាជីវករ​លក់ដូរ​ខោអាវ​ជជុះ​នៅ​ផ្សារ​ដេប៉ូ​ម្នាក់​បាន​ចង់​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​តូប​លក់ដូរ​របស់​ខ្លួន នៅ​ជាន់​ទី​១ នៃ​ផ្សារ​ដេប៉ូ​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខាងលើ​មានឈ្មោះ ស្វាយ សុផល អាយុ​៦៣​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ មាន​ទីលំនៅ​ផ្ទះ​លេខ 156 E1 ផ្លូវ​182 សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ដោយ​ស្ត្រី​ខាងលើ​បាន​ចង​.​ក​នឹង​ក្រមា​ជាមួយ​ច​ង្រឹ​ង​ដែក ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ខាងលើ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នោះ​នៅ​មិន​ទាន់​ដឹង​ដឹងច្បាស់នៅឡើយនោះទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មូលហេតុ​អាច​បណ្តាល​មក​ពី​មាន​វិបត្តិ​ក្នុង​គ្រួសារ និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង រួម​ទាំង​ពិបាកចិត្ត​រឿង​កូន​ៗ​របស់​គាត់​ទើប​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ហើយ​ទន្ទឹម​នឹង​នោះ​ក្រុម​គ្រួ​សារបាន​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​មាន​ទំនាស់​គ្នា​ផង​ដែរ​នៅ​កន្លែង​កើតហេតុ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ