ស្ថានភាព​ប្រចាំ​ថ្ងៃ​ដែល​នាំ​ឱ្យ​យើង​ឈឺ​ក្បាល


រាជធានី​ភ្នំពេញ ៖ ការ​ឈឺក្បាល​គឺជា​ស្ថានភាព​ទូទៅ​មួយ​ដែល​បណ្តាល​អោយ​ឈឺចាប់ និង​មិន​ស្រួល​នៅ​ក្នុង​ក្បាល ស្បែក​ក្បាល ឬក​ញ្ចឹ​ង​.​ក​។ ជា​ធម្មតា​នៅ​ពេល​ដែល​មនុស្ស​ឈឺក្បាល​ពួក​គេ​មិន​អាច​ផ្តោត​អារម្មណ៍​លើ​ការងារ ឬ​ការ​សិក្សា​របស់​ពួក​គេ​បាន​ទេ​។ តើ​អ្នកដឹង​ទេ​ថា ការ​ឈឺក្បាល​គឺ​មាន​ប្រភេទ​ខុស​ៗ​គ្នា?

ការ​ឈឺក្បាល​ដែល​មនុស្ស​តែងតែ​ជួប​ប្រទះ​រួម​មាន​ប្រកាំង ឈឺក្បាល​ដោយសារ​នឿយហត់​ពេក ឈឺក្បាល​ដោយសារ​មិន​បាន​ញ៉ាំ​កាហ្វេ ឈឺក្បាល ដោយសារ​ញ៉ាំ​របស់​ត្រជាក់ ឈឺក្បាល​ដោយសារ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​។ ទោះបីជា​ការ​ឈឺក្បាល​ជា​ធម្មតា​បណ្តាល​មក​ពី​ជំងឺ​មួយ​ចំនួន​ក៏​ដោយ ទម្លាប់​ប្រចាំ​ថ្ងៃ​ក៏​អាច​នាំ​ឱ្យ​យើង ឈឺ​ក្បាល​បាន​ដែរ​។

១- នៅ​ពេល​តប់ប្រមល់

នៅ​ពេល​ដែល​អ្នក​ព្យាយាម​បញ្ចប់​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​អ្នក​ប្រហែលជា​មាន​អារម្មណ៍ តាន​តឹង​ខ្លាំង​ណាស់​។ ជា​ធម្មតា​បន្ទាប់​ពី​ភាព​តានតឹង​ទាំងនេះ មនុស្ស​តែងតែ​ប្រកាំង​។ ប្រកាំង​គឺជា​ការ​ឈឺក្បាល​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ដែល​ជា​រឿយ​ៗ​ប៉ះពាល់​ដល់​ផ្នែក​ម្ខាង​នៃ​ក្បាល​ហើយ​ថែម​ទាំង​ក្អួតចង្អោរ និង​ចុះ​ខ្សោយ​ផ្នែក​ចក្ខុវិស័យ​ផង​ដែរ​។

២- ការ​គេង​មិន​គ្រប់គ្រាន់

តើ​អ្នកដឹង​ទេ​ថា មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់គ្រាន់? ការ​គេង​មិន​គ្រប់គ្រាន់​អាច​​នាំ​ឱ្យ​ឈឺក្បាល​បាន​។ ពេល​គេង​គឺជា​ពេល​ដែល​រាង​កាយ​របស់​អ្នក​សម្រាក​យក​កម្លាំង​ឡើង​វិញ​បន្ទាប់​ពី​ធ្វើការ​នឿយហត់​ពេញ​មួយ​ថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​បាន​គេង​គ្រប់គ្រាន់​នោះ ទេ​អ្នក​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ឬ​ឈឺក្បាល​។ បញ្ហា​ដ៏​រំខាន​មួយ​នៅ​ពេល​ដែល​មនុស្ស គេង​មិន​គ្រប់គ្រាន់​គឺ​ការ​ចង​ចាំ​របស់​ពួក​គេ​នឹង​ថយ​ចុះ​។

៣- ទទួលទាន​ជាតិ​កាហ្វេ​អីុន​ច្រើន​ពេក

ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា អ្នក​មានការ​ឈឺក្បាល​មុន​ពេល​ដែល​បាន​ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក វា​ប្រហែលជា​ការ​ឈឺក្បាល​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​កាហ្វេ​អ៊ី​ន​។ នៅ​ពេល​អ្នក​មិន​បាន​ញ៉ាំ​កាហ្វេ​អ្នក​មិន​អាច​ផ្តោតអារម្មណ៍​លើ​ការងារ​របស់​អ្នក​បាន​ទេ​។ អ្នកមាន​អារម្មណ៍​ឆេវឆាវ​និង​តប់ប្រមល់​។ អ្វី​ៗ​គ្រប់យ៉ាង​ហាក់ដូចជា​មិន​ស្រស់បំព្រង​សម្រាប់​អ្នក​។ នេះ​មាន​ន័យ​ថា អ្នក​ញៀន​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ហើយ​។ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​របស់​អ្នក​។

៤- ញ៉ាំ​កា​រ៉េ​ម​ឬអ្វី​ដែល​ត្រជាក់

ការ​ញ៉ាំ​កា​រ៉េ​ម ឬ​របស់​អ្វី​ដែល​ត្រជាក់​ក៏​អាច​បណ្តាល​ឱ្យ​ឈឺក្បាល​ផង​ដែរ​។ វា​កើតឡើង​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អ្វី​ដែល​ត្រជាក់​ច្រើន​ពេក និង​លឿន​ពេក​។ ប្រភេទ​នៃ​ការ​ឈឺក្បាល​បែប​នេះ​មិន​មាន​រយៈពេល​យូរ​ទេ​។ អ្នក​អាច​កាត់​បន្ថយ​ការ​ឈឺក្បាល​បែប​នេះ​បាន​ដោយ​ធ្វើការ​ញ៉ាំ​របស់​ត្រជាក់​យឺត ៗ និង​ក្នុង​បរិមាណ​តិចតួច​។

៥- ហាត់ប្រាណ​ច្រើន​ពេក

លំ​ហាត់ប្រាណ​គឺ​ល្អ​សម្រាប់​សុខភាព​នៅ​ពេល​អ្នក​ហាត់​បាន​សម​ស្រប​តាម​កម្លាំងកាយ​របស់​អ្នក​។ ការ​ហាត់ប្រាណ​ច្រើន​ពេក​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​។​មនុស្ស​ខ្លះ​មានការ​ឈឺក្បាល​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​លំ​ហាត់ប្រាណ​ឬ​សកម្មភាព​ដទៃ​ទៀត​ធ្ងន់ធ្ងរ​ពេក​។ ការ​ឈឺក្បាល​អាច​កើតឡើង​នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​មិន​រឹង​មាំ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​បែប​នេះ​។ ប្រសិនបើ​អ្នក​ឈឺក្បាល​ជា​ញឹកញាប់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ណាមួយ​អ្នក​គួរតែ​ប្តូរ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដែល​ស្រាល​ជាង​ឬ​មិនសូវ​ធ្ងន់ធ្ងរ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ? ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ?
សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហការ

Facebook Google Twitter Email

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ