រឿង​ទាំង​៥​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​កុំឱ្យ​មាន​ស្លាកស្នាម


១- កុំឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ៖

ស្នាម​របួស​របស់​យើង​ងាយ​រង​គ្រោះ​ពី​ពន្លឺព្រះអាទិត្យ​ណាស់ ព្រោះ​កាំរស្មី UV អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ការ​ផលិតផល​ខូ​ឡា​ជេន (collagen) ថ្មី​ដែល​ធ្វើ​ឱ្យ​ស្នាម​របួស​កម្រ​ជា​។ ដូច្នេះ​គួរតែ​ព្យាយាម​កុំ​ឲ្យ​ស្លាកស្នាម​ត្រូវ​ចំ​នឹង​ពន្លឺព្រះអាទិត្យ ហើយ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​នៅ​ពេល​អ្នក​ចេញ​ទៅ​ខាងក្រៅ ដើម្បី​ជួយ​កាត់​បន្ថយ​ស្នាម​កុំ​ឲ្យ​ខ្មៅ​ជាង​មុន​។

២- ម៉ាស្សា​លើ​កន្លែង​ដែល​មាន​ស្លាកស្នាម​៖

ម៉ាស្សា​កន្លែង​ស្នាម​ឲ្យ​បាន​ទៀងទាត់​ជាមួយ​វីតាមីន អ៊ី នឹង​ជួយ​កាត់​បន្ថយ​រូបរាង​នៃ​ស្លាក
ស្នាម​។

៣- មានការ​អត់ធ្មត់ ៖

ការ​ព្យាបាល​ស្នាម​អាច​ប្រើ​ពេល​ចាប់ពី 2-3 ខែ​ទៅ 2-3​ឆ្នាំ ដោយ​ពឹងផ្អែក​ទៅ​លើ​មូលហេតុ​នៃ​ស្នាម និង​ទំហំ​របស់​វា​។ ទោះបី​អ្នក​ថែទាំ​ល្អ​ប៉ុណ្ណា ក៏​ស្នាម​ខ្លះ​អាច​នឹង​មិន​បាត់​ទៅ​វិញ​ដែរ​។ ដូ​ចេះ្ន​ព្យាយាម​ប្រកាន់ខ្ជាប់​ជាមួយ​ទម្លាប់​នៃ​ការ​ព្យាបាល​ស្នាម​របស់​អ្នក ដោយ​លាបថ្នាំ​បំបាត់​ស្នាម​ឲ្យ​បាន​ញឹកញាប់ និង​មាន​ភាព​អត់ធ្មត់ ។

៤- រក្សា​ជាតិ​សំណើម​៖

ការ​ផ្តល់​សំណើម​ទៅ​លើ​ស្បែក​ដែល​មាន​ស្លាកស្នាម ដោយ​លាបប្រេង ឬ​ជែ​ល វា​នឹង​ជួយ​ព​ន្លឿ​ន​ស្លាកស្នាម​អោយ​ឆាប់​ជា​។ ក្រមរ​គឺជា​ដំណើរការ​ជា​សះស្បើយ​មុខរបួស​តាម​ធម្មជាតិ​របស់​រា​ង្គ​កាយ​មនុស្ស​។ វា​ការពារ​មុខរបួស ហើយ​កាលណា​មុខរបួស​មាន​ជាតិ​សំណើម នោះ​ក្រមរ ពិតជា​មិន​អាច​ជួយ​របួស​ឆាប់​ជា​បាន​ឡើយ​។

៥- គ្រប់គ្រង​កំហឹង​របស់​អ្នក​៖

យោង​តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Ohio State University អ្នក​ស្ម័គ្រចិត្ត​១០០​នាក់​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ពងបែក​ដូច​គ្នា​នៅ​លើ​កំភួនដៃ​របស់​ពួក​គេ​។ គេ​រក​ឃើញ​ថា អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ច​រិ​ក​ឆេវឆាវ ត្រូវ​ធ្វើការ​ចំណាយពេល​ព្យាបាល​យូរ​ជាង​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ច​រិ​ក​ស្លូត និង​អត់ធ្មត់​។ នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ដែល​មិន​ឆេវឆាវ និង​អត់ធ្មត់ អាច​នឹង​ព្យាបាល​ឆាប់រហ័ស​ជាង ហើយ​យើង​គិត​ថា នេះ​គឺជា​ដំបូន្មាន​ល្អ​មួយ​សម្រាប់​អ្នក​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន​៕ ដោយ​សហ​ការ

Facebook Google Twitter Email

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ