ម្តងនេះ​កាន់តែ​ភ័យ​ហើយ​ក្នុង​រដូវប្រាំង​ខាង​មុខ


ខេត្តកំពង់ចាម ៖ ដោយ​មាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថា ក្នុង​ពេល​ខាង​មុខ​សី​តុ​ណ្ណ​ភាព​នឹង​ហក់​ឡើង​ដល់​ទៅ​៤០​អង្សា​សេ ឫ​លើស​នេះ​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​ខែ​ចែ​ត្រ ។

ជាមួយនឹង​ក្តី​កង្វល់​នេះ​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​ស្ថាប័ន​ជំនាញ
ក៏​ដូច​ជា អាជ្ញាធរ​នៅ​តាម​បណ្តា​ស្រុក -​ក្រុង​ទាំង​១០ ឲ្យ​មាន​វិធានការ​រក​មធ្យោបាយ ដើម្បី​ទុក​ទឹក​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តំបន់​ដែល​ងាយ​ប្រឈម​ក្នុង​កម្មវិធី​ប្រកាស​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ថ្មី​ៗ ។

លោក​កៅ ប៊ុ​ន​ណាត អភិបាលស្រុក​បា​ធា​យ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៩​ថា ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រូប​លោក​បាន​ចាត់​ឲ្យមន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ចុះ​តាមដាន​នៅ​តាម​បណ្តា​ឃុំ​នានា​ក្នុងស្រុក​បា​ធា​យ និង​បាន​ណែនាំ​ដល់ប្រជា​កសិករ​ឲ្យ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​តែ​ម្តង ជៀសវាង​កុំ​ឲ្យ​ការ​ប្រើប្រាស់​ទឹក​ច្រើន និង​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​នៅ​ក្នុង​ខែ​ចែ​ត្រ​ខាង​មុខ ដែល​ទម្រាំ​រដូវវស្សា​ចូល​មក​ដល់ ។

លោក​អភិបាលស្រុក​បា​ធា​យ​ប្រាប់​បន្ត​ថា តាម​ការ​សង្កេត​រាល់ថ្ងៃ​នូវ​មិន​ទាន់​ឃើញ​មាន​កន្លែង​ណាមួយជួប​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​នូវឡើយ ។ កន្លង​មក​ក្នុង​ឃុំ​ត្រប់ និង​ឃុំ​សណ្តែក​ធ្លាប់​បាន​ជួបនឹងកង្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​បាន​យកចិត្តទុកដាក់​ដោយ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹក​ទឹក​ស្អាត​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រើប្រាស់ សូ​ម្បី​តែ​អណ្តូងទឹក​មាន​ប្រភេទ​អណ្តូង​តៅ និង​អណ្តូងស្នប់ រាប់រយ​កន្លែង​ត្រូវ​បាន​រាំង​ស្ងួតមិន​មានទឹក សូ​ម្បី​តែ​ស្រះ​ទឹក​ក្នុង​វត្ត ដែល​មិន​ធ្លាប់​រីងស្ងួត ក៏​ត្រូវ​បាន​រីងស្ងួត ។

លោក គួ​ច ចំរើន អភិបាលខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​តាម​ស្រុក​-​ក្រុង ដែល​ងាយ​ប្រឈម​ត្រូវ​យកចិត្តទុកដាក់​សិក្សា​រក​មើល​ប្រភព​ទឹក ដើម្បី​សម្រាប់​ទុក​ចែកចាយ​ដល់​កន្លែង​ខ្វះខាត​ទឹកប្រើប្រាស់​ក្នុង​គ្រួសារ​នីមួយ​ៗ ។

ហើយដោយ​មាន​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុ​និ​យម​ដែល​ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​ជួប​គ្រោះ​រាំង​ស្ងួត ហើយនឹង​បាន​ណែនាំ​ដល់​កសិករ សូម​ឲ្យ​បង្កបង្កើនផល​ស្រូវ​បាន​តែ​ម្តង​ក្នុង​រដូវប្រាំង មិន​អាច​ឲ្យ​ធ្វើ​២ ឫ​៣​ដងនោះ​ទេ ជៀសវាង​កុំ​ឲ្យ​ខ្វះខាត​ទឹក ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​រំលឹក​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ ធ្លាប់​បាន​ជួបនឹង​គ្រោះ​រាំង​ស្ងួត​ម្តង​រួច​មក​ហើយ សូម​ឲ្យ​ជួយ​ពិនិត្យ​មើល​អណ្តូងទឹក​ណា​ដែល​ខូច​ត្រូវ​ធ្វើការ​ជួសជុល​បន្ទាន់ ដើម្បី​ត្រៀម​ប្រើប្រាស់​កុំ​ឲ្យ​ជួប​ការ​លំបាក​ក្នុង​ខែ​ចែ​ត្រ​ខាង​មុខ ហើយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​នឹង​ត្រូវ​ចូល​ក្នុង​ការ​កិច្ច​ការងារ​នេះ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ