មក​ទល់​ព្រឹក​ថ្ងៃនេះ​…​​អត់​តម្រុយ​ពីខ្មាន់​កាំភ្លើង​​​ព្រានព្រៃ​​​នៅ​ឡើយ


ខេត្តមណ្ឌលគិរី ៖ ​លោកឧត្តម​សេនី​យ៍​ទោ ឡោ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរីបានឱ្យ​កោះសន្តិ​ភាព​ដឹង​ថា​ ​គិតត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា នេះ ជន​ដៃដល់​ដែល​បាន​លប​បាញ់ប្រហារ​ទៅលើ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ស្រុក​កោះ​ញែក គឺ​នៅ​មិន​ទាន់​មាន​​តម្រុយ​ណាមួយ​​នៅ​ឡើយ​ ។ ប៉ុន្តែ​​ទោះបី​ជា​យ៉ាងណា​ កម្លាំង​សមត្ថកិច្ច​នឹង​រក​​គ្រប់មធ្យោបាយ​ ​ដើម្បីស៊ើបអង្កេត​​បំបែកសំណុំរឿងនេះ​ ។

គួររំលឹកថា ជនរងគ្រោះ​​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​របស់​ព្រានព្រៃ​ គឺ​មាន​​ឈ្មោះ ចេ​ង ច​ន្ធី ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​របួស​ចំ​គូទ​ខាងស្តាំ​ ក្រោយពី​​​រង​ការ​បាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​ ដែល​មិន​ស្គាល់​​មុខ ​នៅ​ចំណុច​អូរ​ល្វែ ភូមិ​ជី​មៀត ឃុំ​ណ​ង​ឃ​ណឹ​ង ស្រុក​កោះ​ញែក កាលពី​វេលា​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៩ ​មករា ។

គួររំលឹកទៀតថា «​កាលពី​មួយ​ឆ្នាំ​មុន​ ពោល​គឺ​ថ្ងៃ​ទី​៣០​ មករា ឆ្នាំ​២០១៨ ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​លើ​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​ប្រចាំ​នៅ​ស្រុក​អូរ​រាំង បណ្តាល​ឲ្យ​មាន​មនុស្ស​បី​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រួម​មាន មន្ត្រី​បរិស្ថាន​ម្នាក់ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ នឹង​អ្នក​នាំ​ផ្លូវ​ព្រៃ​ម្នាក់​។​ហើយ​ជន​ដៃដល់ នឹង​បក្ខពួក ត្រូវ​បាន​កំណត់​មុខសញ្ញា​នឹង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដែល​ពួក​គេ​សុ​ទ្ឋ​សឹង​ជា​មន្ត្រី​យោធា នឹង​នគរបាល​ការពារ​ព្រំដែន មាន​ចំនួន​៦​នាក់ (​មេ​ប៉ុស្តិ៍​ព្រំដែន​អូរ​លែ​ឈ្មោះ ផល ពេញ ជា​អ្នក​បាញ់​)​។

បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​ខេត្តមណ្ឌលគិរី​ «​ករណី​ខាងលើ​បាន​បើក​សវនាការ​ហើយ នៅ​តែ​ថ្ងៃ​ប្រកាស​​សាលក្រម​ទេ​។​ពេល​ប្រកាស​រួច​ទើប​ដឹង​»​។ គួររំលឹកថា ៖ ចង់​ដឹង​ម្ចាស់​អង្រឹង​ដែល​មក​បោះជំរំ​ក្នុង​ព្រៃ​ជា​នរណា​…​ក៏​បាញ់​គ្នា​ប្រាវ

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ