បុណ្យចូលឆ្នាំ​ចិន ភ្ញៀវ​ទេសចរ​សម្រុក​ឥត​ឈប់​ឈរ​ទៅ​លេង​ដែនដី​ភូមិភាគ​ឦសាន


ខេត្តមណ្ឌលគិរី ៖ គេ​សង្កេត​ឃើញ​ថា នៅ​តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា​សូ​ម្បី​តែ​កន្លែង​ចត​យានយន្ត​ក៏​ពេញ​ណែន​តាន់តាប់ មិន​មាន​សល់​កន្លែង​ទំនេរ​សម្រាប់​ចត​រថយន្ត​ឡើយ តែ​ទោះជា​យ៉ាងណា​ភ្ញៀវ​ទេសចរ​ណ៏​ដែល​បាន​ទៅ​កម្សាន្ត​នា​ឱកាស​នោះ នៅ​តែ​មាន​ស្នាក​ញញឹម​រីករាយ ព្រោះតែ​បាន​ជួបជុំ​ក្រុម​គ្រួសារ ញ៉ាំ​អាហារ​មុខទឹក​ជ្រោះ និង​ងូតទឹក​លេង​ដែល​មាន​ភាព​ត្រជាក់​ញ័រ​ថ្គាម ។

ក្រៅពី​តំបន់​ទឹកធ្លាក់​ប៊ូ​ស្រា នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​ដែល​បាន​ទទួល​ស្វា​គម​ន៏​ភ្ញៀវ​ទេសចរ​ណ៏ មិន​ឲ្យ​ខកបំណង​ដូច​ជា ភ្នំ​ដោះ​ក្រមុំ ទឹកជ្រោះ​សែន​មនោ​រម្យ ចម្ការ​កាហ្វេ ចម្ការ​ស្រល់ សមុទ្រ​ឈើ ភូមិ​វប្ប​ធ​ម៏​ជនជាតិ​ដើម​ភាគតិច វាលស្មៅ​អណ្តូង​ស្នេ​ហ៏​….​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកទេសចរ​ណ៏​បំភ្លេច​មិន​បាន​នោះ​គឺ អាកាសធាតុ​ដ៏​ត្រជាក់ ខុស​ផ្លែ​ក​ពី​បណ្តាល​ខេត្ត​នានា ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែ​ទទួល​បាន​បទ​ពិសោធ​ន៏​ដ៏​អស្ចារ្យ​ក្នុង​ដំណើរ​កម្សាន្ត​នា​តំបន់​ភូមិភាគ​ឦសាន ។

មន្ត្រី​មន្ទីរ​ទេសចរ​ណ៏​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ភ្ញៀវ​ច្រើន​ពេក ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន នានា​ក្នុង​ខេត្ត មិន​អាច​បំពេញតម្រូវការ​គ្រប់គ្រាន់​របស់​ភ្ញៀវ​ឡើយ​។​ប៉ុន្តែ​កត្តា​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​បោះបង់ ការ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នៅ​ខេត្តមណ្ឌល​គិរី​ឡើយ ។

មន្ត្រី​ដដែល​បន្ត​ថា បើ​ទោះជា​មាន​ភ្ញៀវ​ដើរ​លេង​ច្រើន​យ៉ាងណា តម្លៃ​ម្ហូបអាហារ​និង​កន្លែង​ស្នាក់​នៅ មិន​មាន​អ្នក​តម្លើង​ថ្លៃ​ហួសហេតុ​ទេ ពោល​គឺ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន បាន​ឡើងថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​ក្នុង​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង ភ្ញៀវ​មក​លេង​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ឲ្យ​ការ​ប្រាស់​នានា​ដូច​ជា ទឹក ភ្លើង ជាដើម​អស់​ច្រើន​ជាង​ថ្ងៃ​ធម្មតា ។

ចំពោះ​បញ្ហា​សុវត្ថិភាព រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មិន​ទាន់​មាន​របាយ​ការ​ណ៏​ណាមួយ​បញ្ជាក់​ថា បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ណ៏​ឬ​អ្នក​រស់នៅ​ក្នុង​តំបន់​ឡើយ ត្បិត​គេ​ឃើញ​មាន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ​ងាយ​រង​គ្រោះ ដើម្បី​បង្ការ​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ