ណាត់គ្នា​ឱ្យ​ហើយ​ទៅ ជី​ផាត​នៅ​កោះកុង​យើង​ហ្នឹង​ទេសភាព​កន្លែង​ណា​ក៏​អស់ទាស់​ដែរ


ខេត្តកោះកុង ៖ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​តំបន់​ដាច់​ស្រយាល​ជី​ផាត​បាន​ប្រែ​មុខមាត់​ខ្លាំង ដោយ​អ្នក​ភូមិ​មានការ​ងារ​ធ្វើ ហើយ​ជីវភាព​កាន់តែ​ប្រសើរ ពី​ការ​បង្កើត​សហគមន៍​ទេសចរណ៍ ។ ប្រជាពលរដ្ឋ​ស្ទើរតែ​១០០% លែង​ធ្វើ​ចំណាកស្រុក ។ អ្នក​ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង បាន​ប្រកប​របរ​ដាំ​ដំណាំ នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត និង​ប្រកប​របរ ផ្សេង​ៗ​ទៀត ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​អំពី​តំបន់​ទេសចរ ណ៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សូ លី​ហៀ​ង ប្រធាន​ស្តីទី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បញ្ជាក់​ថា សម្រាប់​បញ្ហា​ចំណាកស្រុក គឺ​កាត់​បន្ថយ​បាន​សឹងតែ​១០០​ភាគរយ​ក្រោយ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បែងចែក​ប្រាក់​វិភាគទាន​សម្រាប់​កសាង​ប្រព័ន្ធ​លូ ជួសជុល​ផ្លូវ និង​បែងចែក​ដល់​សមាជិក​សហ​គន៍ ដែល​បម្រើភ្ញៀវ​ទេសចរ​នៅ​ក្នុង​សហ​គន៍ ។

ឃុំ​ជី​ផាត​មាន​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ ហើយ​មាន​ពលរដ្ឋ​៣៦២​គ្រួសារ​ជា​សមាជិក​របស់​សហគមន៍ ដូច្នេះ​ពួក​គាត់​អាច​ទាញ​ប្រយោជន៍​ពី​សហ​គន៍​ដូច​ជា​៖ ធ្វើ​ជា​ចុងភៅ​ភូមិ ចុងភៅ​ព្រៃ ម​គ្គុ​ទេ្ទ​ស​ក៏​នាំ​ភ្ញៀវ​ដើរ​ទស្សនា​កន្លែង​កម្សាន្ត​នានា​នៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត ។

លោក​សូ លី​ហៀ​ង រំឭក​ថា នៅ​ឆ្នាំ​១៩៩៨ នៅ​ជី​ផាត មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ការ​ទន្ទ្រានព្រៃ​យក​ដី​ធ្វើស្រែ និង​បរបាញ់​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ដោយ មានការ​មើលឃើញ និង​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​វ៉ា​យ​ឡែ​ហ្វ ឡាយ​អ៊ិ​ន បាន​កាត់​បន្ថយ និង​លុប​បំបាត់​សកម្មភាព​បែប​នោះ​ជា បណ្ដើរ​ៗ រហូត​ដល់​មានការ​ចងក្រង​ឯកសារ​មួយ​ចំនួន ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​នៅ​ក្នុង​ឃុំ​ជី​ផាត​នេះ បង្កើត​ទៅ​ជា សហគមន៍​ឡើង ។

សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ជាដើម ។

ខេត្តកោះកុង​មាន តំបន់​រមណីយដ្ឋាន សំខាន់​ៗ រំពឹង​នឹង​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​នោះ​រួម​មាន រមណីយដ្ឋាន​ទឹកធ្លាក់​តា​ចាត ទឹកធ្លាក់​សិលា​មាន​ជ័យ ទឹកធ្លាក់​កោះ​ប៉ោ តំបន់​អា​រ៉ែ​ង តំបន់​ពាម​ក្រសោប ព្រៃកោងកាង តំបន់​ជី​ផាត​ជាដើម ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ