ការ​ព្យាករ​៖ សម្រាប់​ខែមេសា​និង​ខែ​ឧសភា ​ខាង​មុខ​នេះ​…


រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១១ មីនា បាន​រំឭក​ថា ខ្ញុំ​បាន​ចេញ​សារាចរ​ណែនាំ​កាលពី​លើក​មុន នៅ​តែ​បន្ត​បញ្ហា​ប្រឈម​ដដែល គឺ​បញ្ហា​ការ​ខ្វះ​ទឹក ដែល​ពី​មុន​នេះ​ខ្ញុំ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋរបស់​យើង​ធ្វើ​ស្រូវប្រាំង​តែ​ម្ដង​បាន​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​យើង​គាត់​ប្រើប្រាស់​ទឹក​ដែល​នៅ​សល់​ធ្វើស្រែ​ប្រាំង​បន្ត ច្រូតកាត់​ម្តង​ហើយគាត់​ធ្វើ​ម្តងទៀត ។ ដូច្នេះ​ហើយ ​ធ្វើ​ឱ្យ​ទឹក​ដែល​បាន​តម្កល់​​ទុក​ក្នុង​ការ​ប្រើប្រាស់​នេះ​មានការ​ខ្វះខាត ។ ឥឡូវនេះ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយមកំពុង​តែ​អន្តរា​គមន៍​ស្រោចស្រព​ទៅ​លើ​ស្រូវប្រាំង​មួយ​ចំនួន​ ដែល​កំពុង​រង​ការ​គំរាមកំហែង ហើយ​សូម​ឲ្យ​អ​ជ្ញា​ធរ​មូល​ដ្ឋាន និង​មន្ទីរ​ធនធានទឹក​បន្ត​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ។

ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច ​ដែល​ត្រូវ​យកចិត្តទុកដាក់​ធំ​ជាងគេ​នៅ​ពេល​នេះ គឺ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​របស់​យើង ។ កាលពី​ឆ្នាំ​២០១៦ យើង​បាន​ដឹក​ទឹក​ទៅ​ជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ពេល​នោះ​បញ្ហា​ចំណោទ​ គឺ​នៅ​ត្រង់​ថា​ អណ្ដូងទឹក​ទាំងអស់​ត្រូវ​រីងស្ងួត​ដែល​គ្មាន​ទឹក​ទេ ។ ដោយសារ​គ្មាន​អណ្តូង ដូច្នេះ​ដោយសារ​គ្មាន​អណ្តូងទឹក​នោះ​ហើយ ប្រភព​ទឹក​ដែល​ជីក ៨​ម៉ែត្រ​បែរជា​គ្មាន​ទឹក ជីក​រហូត​១០​ម៉ែត្រ​ជាង​ឯណោះ ធ្វើ​ឲ្យ​អណ្ដូង​មាន​ភាព​រីងស្ងួត​ទាំងអស់​ដែល​ត្រូវ​តែ​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ ។

ឥឡូវ​ឆ្នាំ​នេះ​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​សូម​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ខិតខំ​ជីក​អណ្ដូង​ប្រសើរ​ជាង​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ពី​ចម្ងាយ បើ​ទោះបី​ថា​វា​មាន​ជម្រៅ​បន្តិច ប៉ុន្តែ​ការ​ជីក​អណ្ដូង​គឺជា​មធ្យោបាយ​ដែល​ល្អ ទោះបីជា​ឆ្នាំ​នេះ​មានទឹក​ឬ​ឆ្នាំ​ក្រោយ​ខ្វះ​ទឹក​ក៏​នៅ​មាន​អណ្ដូង​ប្រើប្រាស់ ដូច្នេះ​ត្រូវ​បន្ត​ការ​ជីក​អណ្ដូង​​នៅ​ទីកន្លែង​ដែល​គាត់​ខ្វះទឹក ។ យើង​ទៅ​ដឹក​ទឹក​ពី​ចម្ងាយ​ប្រើប្រាស់​ពេលវេលា​ច្រើន​ណាស់ និង​ខាត​ច្រើន​ណាស់​។​គ្រាន់តែ​ដឹក​ទឹក​មួយ​ជើង បាន​ទឹក​មក​តម្លៃ​ស្មើនឹង​ជីក​អណ្តូង​មួយ​ទៅ​ហើយ ។ ដូច្នេះ​ហើយ​យើង​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​។ លើកលែងតែ​កន្លែង​ខ្លះ​អត់​មាន​ដង្ហើមទឹក​ដើម្បី​ជីក​អណ្ដូង​ឱ្យ​ចេញ​ទឹក នោះ​ហើយ​ដែល​យើង​ត្រូវ​បង្ខំចិត្ត​ទៅ​ដឹក​ទឹក​នោះ ហើយ​ដែល​យើង​ត្រូវ​បង្ខំចិត្ត​ទៅ​ដឹក​ទឹក ។

សម្ដេច​តេ​ជោ​បាន​បន្ត​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទីកន្លែង​ដែល​មាន​ប្រភព​ទឹក​ដែល​វា​មិន​ច្រើន​ទ េ​ហើយ​ក៏​មិន​មាន​ប្រភព​ទឹកធ្លាក់​រហូត​នោះ​ដែរ សូម​ឲ្យ​បញ្ចប់​ការ​ធ្វើ​ស្រូវប្រាំង ហើយ​ក៏​សូមកុំ​អាល​ធ្វើ​ស្រូវ​បង្កើន​រដូវ​នៅ​ពេល​ដែល​ភ្លៀង​មិន​ទាន់​ធ្លាក់​មក​ដល់ ។ ក៏​មាន​ធ្លាក់​ភ្លៀង​នៅ​កន្លែង​ខ្លះ ក៏​ប៉ុន្តែ​យក​ជា​ផ្លូវការ​មិន​បាន​ទេ ។ ក៏​ប៉ុន្តែ​ការ​ព្យាករ​របស់​យើង​អាច​មាន​ស្ថានភាព​ខ្វះ​ទឹក​ក្នុង​រយៈពេល​វែង​រហូត​ទៅ​ដល់​ពាក់កណ្ដាល​ខែឧសភា​ទើប​មាន​ភ្លៀង​ធ្លាក់ ។

នៅ​ថ្ងៃ​ទី​១២ មីនា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២​សម្រាប់​រដូវប្រាំង និង​រដូវវស្សា​ឆ្នាំ​២០១៩ ដែល​ការ​ព្យាករ​បាន​បង្ហាញ​ថា​ នៅ​ខែមេសា​និង​ខែឧសភា ធាតុអាកាស​នឹង​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ​សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើង​៤០-៤២oC ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ។
ខាងក្រោម​នេះ​គឺជា​ការ​ប្រកាស​ទាំងស្រុង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ