ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ZORUS​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​មីនា គេ​បាន​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​ហើយ​គឺ​កីឡាករ​កម្ពុជា​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​និង​កីឡាករ​ថៃ ភី​ត សាយ​ហ្វា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​យកឈ្នះ​គូប្រកួត​រៀងខ្លួន​។

ឡុ​ង សំណាង ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ឱ្យ​ឈ្នះ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ដោយ​​ឯកច្ឆ័ន្ទ​៥​ទល់​០ ។ ចំណែក​កីឡាករ​ថៃ​ភី​ត សាយ​ហ្វា វិញ​ចំណាយពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ​បាន​យកឈ្នះ​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដោយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង​។ ដូច្នេះ​អ្នក​ឈ្នះ​ទាំង​ពីរ​រូប​ត្រៀម​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក ។ ចំណែក ផា​ន់ គ្រាន់ និង​ឌុ​ម កែវ​ដា​វិញ ត្រូវ​ជួប​គ្នា​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​។

រីឯ​គូប្រកួត​មិត្តភាព​វិញ​កីឡាករ​ឡុ​ង ជិន​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ​ថៃ ឃុន ផា​យ៉ាក ដោយ​ពិន្ទុ និង​កីឡាករ ផុ​ន ផុល មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​ចាញ់ កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ដោយ​ពិន្ទុ​។ ចំពោះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ដដែល កាលពី​ថ្ងៃ​សុក្រ​ទី​១៥ មីនា កីឡាករ អ៊ុ​ល សំណាង មក​ពី​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ​បាន​យកឈ្នះ​កីឡាករ​ពេជ្រ អា​លី មក​ពី​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ​ដោយ​ពិន្ទុ ។

កីឡាករ ឬ​ទ្ធី​សាស្ត្រា វុ​ទ្ធ មក​ពី​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប បាន​យកឈ្នះ​កីឡាករ​សូត្រ វាសនា ដោយ​ពិន្ទុ ។ កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្ដួល​កីឡាករ​ថៃ រិ​ទ្ធ អៃរ៉ា​យ៉ា ឱ្យ​សន្លប់​ទឹក​ទី​២ ។

កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ និង​កីឡាករ នី សុ​ភី មក ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​យកឈ្នះ​កីឡាករ​ថៃ ម៉ា​ណា​វ ថង ដោយ​ពិន្ទុ។

លទ្ធផល​ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ មីនា វេលា​ម៉ោង​២​រសៀល នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កីឡាករ​ទិ​ត្យ សុវណ្ណ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា បាន​យកឈ្នះ​កីឡាករ​គី​ន ខ្លឹម មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ដោយ​ពិន្ទុ ។

គូប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​បាន​ផ្ដួល​កីឡាករ​ថៃ មៀ​ក ណា​ម ឱ្យ​សន្លប់​ទឹក​ទី​៣ ។ កីឡាករ អេ​លី​ត ចំរើន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ណ​ង អូ​ហ្វ​។

កីឡាករ វ៉ែន ហុង​ជី​វ័​ន្ត មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​យកឈ្នះ​កីឡាករ​ហួត គឹ​ម​ហៀ​ង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ ។ រីឯ​ការ​ប្រកួត​ពេល​ល្ងាច សម្រាប់​គូប្រកួត​មិត្តភាព​អន្តរជាតិ​កីឡាករ ឡុ​ង បេន​ដឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​កីឡាករ​ថៃ ឌី​ន ពី​ឈិ​ត វាយ​ឱ្យ​សន្លប់​ទឹក​ទី​១ ។

កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ​ជប៉ុន​NaKamura Shinnossuke​ ដោយ​ពិន្ទុ និង​កីឡាករ​ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យកឈ្នះ​កីឡាករ​ថៃ នឹង ត្រា​កាន់ នៅ​ត្រឹម​ទឹក​ទី​៣ ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ