ប្លែក សប្បាយ​! ត្រឹម​ប្រាសាទបន្ទាយឆ្មា​មនុស្ស​សម្រុក​ទៅ​លេង​កម្សាន្ត​ជិត​៣​ម៉ឺន​នាក់​ឯណោះ


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ជិត​៣​ម៉ឺន​នាក់​បាន​នាំ​មក​លេង​សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មា ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​ត្រូវ​បាន​បញ្ចប់​ត្រឹម​​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។

បើ​តាម​លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ថា សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មា ស្រុក​ថ្មពួក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គិ​ម​យ៉ា​ន បាន​រៀបចំ​សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មា ស្ថិត​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ដែល​រៀបចំ​ល្បែង​ប្រជា​ប្រី​យ​កំសាន្ត​មាន រាំ​ស្គរ​ដៃ​មាន​២​វង់ និង​រាំ​ធុងបាស់ ល្បែង​ជិះ​កង់​ឆ្លង​មហាសមុទ្រ វ៉ៃ​ក្អម ទាញ​ព្រាត់ និង​រៀបចំ​តាំងពិព័រណ៍​ផលិត​កសិកម្ម​មាន​ផ្លែ​ឈើ និង​ទស្សនា​ប្រាសាទបន្ទាយឆ្មា​ជាដើម​។

លោក​បាន​បញ្ជាក់​ថា សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មា​ឆ្នាំ​២០១៩​នេះ មាន​ប្រជាពលរដ្ឋ​ចូល​មក​លេង​កំសាន្ត​នៅ​ថ្ងៃ​ទី​១ ត្រូវ​ថ្ងៃ​ទី​១៤ មេ​សា មាន​ប្រមាណ​៥,០០០​នាក់ ថ្ងៃ​ទី​២ ត្រូវ​ថ្ងៃ​ទី​១៥ មេ​សា មាន​ប្រមាណ​៨,០០០​នាក់ និង​ថ្ងៃ​ទី​៣​បញ្ចប់ ត្រូវ​ថ្ងៃ​ទី​១៦ មេ​សា មាន​ប្រមាណ​ជិត​១០,០០០​នាក់ ហើយ​បើ​ប្រៀបធៀប​បុណ្យចូលឆ្នាំ​២០១៨​តិច​ជាង​ឆ្នាំ​២០១៩​។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មា ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​មាន​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​ជិត​៣​ម៉ឺន​នាក់ ដោយ​លោក​ជំទាវ​បាន​រៀបចំ​ល្បែង​ប្រជា​ប្រី​យ៍​កំសាន្ត​សប្បាយ និង​មានការ​កោតសរសើរ​ដល់​សមត្ថកិច្ច​ទាំង​បី​ស្ថាប័ន​បាន​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​បាន​ល្អ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ