អនិច្ចា​! បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​បឹង​កិច្ច​ដោយ​ដៃ​កាន់​ដង​ឆក់​ជាប់


ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​អ្នក​ជិតខាង​ទៅ​ដោះ​សំ​រះ ស្រាប់តែ​ប្រទះ​ឃើញ​អណ្តែត​ទឹក ខណៈ​ដែល​បុរស​រង​គ្រោះ​ទៅ​ឆក់​ត្រី​នៅ​ពេល​ផឹកស្រា រួច​ជិះទូក​ទៅ​ឆក់​ត្រី ក៏​ឆក់​ខ្លួនឯង​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ចំណុច​បឹង​កិច្ច ក្នុងភូមិ​ព្រែក​ល្វា ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អឿ​ន ចាន់​ថន ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល មាន​ប្រពន្ធ​ឈ្មោះ ម៉ា​ឡៃ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានកូន​២​នាក់ ក្នុង​នោះ​ប្រុស ចំណែក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​មាន​អា​គុយ​ចំនួន​១​កម្លាំង​៤០​អំពែ ដុំ​ឆក់​ចំនួន​០១ និង​ដង​ឆក់​ធ្វើ​ពី​ឬ​ស្សី​ចំនួន​០១​។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មេ​សា ម៉ោង​៩​យប់​ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ មេ​សា ជន​រង​គ្រោះ​បាន​ទៅ​យក​ឧបករណ៍​ឆក់​ត្រី​ពី​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ជិះទូក​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ឆក់​ត្រី​នៅ​បឹង​កិច្ច ។ លុះដល់​ម៉ោង​៧​ព្រឹក បុរស​ម្នាក់​ឈ្មោះ​ហម ថា អាយុ​៤៥​ឆ្នាំ រួម​នឹង​ឈ្មោះ​អយ អឿ​ន ឈ្មោះ​កាន គី​ម បាន​នាំ​គ្នា​ទៅ​ហ៊ុម​សំ​រះ​នៅ​បឹង​កិច្ច​នោះ​ដែរ ។ ពេល​ទៅ​ដល់​បឹង​ក៏​ឃើញ​អា​គុយ​ដុំ​ឆក់​នៅ​លើ​ទូក និង​ឃើញ​ដង​ឆក់​អណ្តែត​ក្នុង​ទឹក ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ឈ្មោះ​ហម ថា បាន​ទៅ​មើល ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ទឹក ដោយ​ដៃ​កាន់​ដង​ឆក់​ជាប់ ពេល​នោះ​ឈ្មោះ​ហម ថា បាន​ប្រាប់​បងប្អូន​របស់​ជន​រង​គ្រោះ ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​កូវ ហើយ​ក្រុម​គ្រួ​សារបាន​ស្រង់​សព​ជន​រង​គ្រោះ​យក​មក​ផ្ទះ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​កូវ ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញ​ថា មាន​ស្លាកស្នាម​ស្លោក​នៅ​ម្រាមដៃ​ឆ្វេង ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ រួច​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ