ត្រឹម​ថ្ងៃនេះ​ប៉ុណ្ណោះ ស្លាប់ និង​របួសធ្ងន់​-​ស្រាល​២៤​នាក់


រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​កើតឡើង​១០​លើក ក្នុង​នោះ​យប់​៦​លើក ស្លាប់​៧​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) ។

មូលហេតុ​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មក​ពី​ល្បឿន​២​លើក​, មិន​គោរព​សិទ្ធ​២​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​, ស្រវឹង​២​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៧​នាក់ ក្នុង​នោះ​ម៉ូតូ​៥​នាក់ មិន​ពាក់មួក​២​នាក់​, រថយន្ត​តូច​១​នាក់​, ថ្មើរជើង​១​នាក់ ។ ចំណែក​គ្រោះថ្នាក់​ដោយ​ប៉ះទង្គិច​មាន​ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក ស្លាប់​៤​នាក់​, ម៉ូតូ​និង​ថ្មើ​ជើង​១​លើក​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​កង់​បី​១​លើក​, រថយន្ត​ធំ​និង​ថ្មើ​ជើង​១​លើក​ស្លាប់​១​នាក់ និង​រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​១​នាក់​។

ចំណែក​ការ​ខូចខាត​យាន​១៦​គ្រឿងក្នុង​គ្រោះថ្នាក់​ខាងលើ​នោះ​មាន ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, យាន​ផ្សេង​ៗ២​លើក​, ថ្មើ​ជើង​២​នាក់ ។ រីឯ​យានយន្ត​បង្កហេតុ គឺ​ម៉ូតូ​៥​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក​, យាន​ផ្សេង​ៗ១​លើក ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​៧​លើក​, ផ្លូវលំ​១​លើក ។

ហើយ​រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន គឺ​កំពង់ធំ​៣​លើក​ស្លាប់​៤​នាក់ ក្នុង​នោះ​ស្រី​១​នាក់​, រតនគីរី​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​៤​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​, បាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ក្នុង​នោះ​ស្រី​១​នាក់ និង​ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ