តាមរកជាងកន្លះខែ ​ប្រទះឃើញ​លលាដ៏ក្បាល…សង្ស័យ​ជារបស់ជីដូន និងចៅ


ខេត្តកំពង់ចាម​ ៖ ចាប់តាំងពី​ពេល​កើត​មាន​អំពើ​ឃាតកម្ម​សម្លាប់​ជីដូន​និង​ចៅស្រី​តូច​អាយុ​៦​ឆ្នាំ​ រួច​កាត់​ក្បាល​យ៉ាង​សាហាវឃោរឃៅ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ​ហើយ​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​ (ថ្ងៃ​ទី​២ ​មេ​សា ២០១៩) រហូត​មក​ដល់​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​មេ​សា ក៏​បាន​ប្រទះ​ឃើញ​លលា​ដ៏​ក្បាល​ចំនួន​២នៅ​ក្បែរ​បន្ទប់ទឹក​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ហឿ​ន មាន​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​សាច់ញាតិ​របស់ជនរងគ្រោះ​អះអាង​ថា​​ជាល​លា​ដ៏​ក្បាល​របស់​ជីដូន​និង​ចៅ​ពិតប្រាកដ ដែល​ត្រូវ​បានសត្វ​​ឆ្កែ​ពាំ​ចេញ​ពី​ក្នុង​ព្រៃ​មក ​តែ​មិនដឹង​ថា សត្វឆ្កែ​ពាំចេញពី​ត្រង់​ក​ន្លែ​ណា​ឡើយ​។​

តាម​ការ​បញ្ជាក់​របស់សាច់ញាតិជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា​​ លលា​ដ៏​ក្បាល​ទាំង​២​នោះ​គឺ​​ជា​លលា​ដ៏​ក្បាល​​របស់ជីដូន​ ​និង​​ចៅស្រីតូច​​មែន តែ​សមត្ថកិច្ច​មិន​ទាន់​ឲ្យយក​លលាដ៏ក្បាលទាំង២នោះ​មក​ផ្ទះ​ទេ គឺ​សមត្ថកិច្ច​បាន​យកខ្សែហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​ ដើម្បី​រង់​ចាំ​នគរបាល​បច្ចេកទេស​ ចុះ​មក​ពិនិត្យ​សិន​។

ទាក់ទិន​នឹងការ​​ប្រទះ​ឃើញ​លលាដ៏ក្បាលទាំង​២ខាងលើនោះ ត្រូវ​បាន​លោក​វរ​សេនី​យ៏​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ និង​ក្រុមនគរបាល​អូស្ត្រាលីយកទៅពិនិត្យ ឌីអិនអេ (DNA) សិន ចំពោះ​លទ្ធផលយ៉ាង​ណា លោក​នឹង​បញ្ជាក់​នៅពេលក្រោយ​។​

លោក​វរ​សេនី​យ៏​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​តាម​រក​ក្រុម​ឃាតករ ក៏​​មានការចូលរួមពី​​លោក គួ​ច ចំរើន អភិបាលខេត្ត ឧត្តម​សេនី​យ៏​ទោរ​ឯម កុសល ស្នងការ គ​របាល​ខេត្ត នគរបាល​អូរ​ស្ត្រា​លី ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​តាម​រុករក​ក្បាលរបស់ជនរងគ្រោះទាំង​២នាក់​ជា​រាល់ថ្ងៃ​រហូត​ដល់​បុណ្យសព​៧​ថ្ងៃ ។

​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច រហូត​ចាប់​បាន​ជនសង្ស័យ​ចំនួន​​២​នាក់​​ឪពុក​និង​កូន​ក្នុង​នោះ​ម្នាក់​ឈ្មោះ ស៊ី​ម ខេ​ង ភេទប្រុស​ អាយុ​៥៥​ឆ្នាំ​​ ត្រូវជា​ឪពុក ​និង​​កូនប្រុស​ឈ្មោះ ស៊ី​ម សុខ​ខេត​ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​រង​គ្រោះ​ដែរ ​និង​បាន​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ថ្វី​ត្បិត​តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ ​តែ​​សមត្ថកិច្ច ​មាន​ភស្តុតាង​ជា​ច្រើន​ដាក់បន្ទុក​ រហូត​ដល់​តុលាការ​បាន​ចោទ​​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​មេ​សា ២០១៩ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​លលា​ដ៏​ក្បាល​​ចំនួន​២ខាងលើ​នោះ​ លោក​ឧត្តម​សេនី​យ៏​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទាំង​យប់ ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​សហការ​ជាមួយនឹង​ប្រជា​ការពារ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា​ ក្រុម​ការ​ងាររបស់លោក​ក៏​បាន​បន្ត​កិច្ច​ប្រតិបត្តិការ​តាម​រក​រណ្តៅ​កប់​ក្បាល​សពជនរងគ្រោះ​ ត្រង់​ចំនុច​ណាមួយ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​​ជន​រង​គ្រោះ​ ដែល​ក្បាលរបស់​​សព​ជនរងគ្រោះ​បាន​បាត់​តាំងពី​ថ្ងៃ​ទី​២ ​មេ​សា​ មក​ម្លេះ ស្រប​ពេល​រក​ឃើញ​នៅ​សល់​តែ​លលា​ដ៏​ ដោយ​សាច់​ក្បាលរលួយ​អស់​អាច
​ត្រូវ​ឆ្កែធុំ​ក្លិន​កាយ​ហែក​ស៊ី​។

​លោក​ក៏​មាន​ចង្ង​ល់​តាំងពី​ថ្ងៃ​កើតហេតុ​រូប​លោកបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​គ្រប់​ច្រកល្ហក​ក្នុង​ព្រៃ ខាង​ក្រោយ​ផ្ទះ​ចំការ​ចេក ព្រៃ​ឫស្សី​ ដែលមាន​មនុស្ស​ចូលរួម​តាមរក​រាប់រ​យ​នាក់​ ចុះ​ហេតុ​ម្តេច​ក៏​រក​មិនឃើញ ហើយ​លោក​​បាន​ដាក់​ការ​សន្និដ្ឋាន​ថា ក្រោយ​ពី​កាត់​ក្បាល​ជីដូន​និង​ចៅ​រួច ឃាតករ​ដ៏​ឃោរឃៅ​នោះ​អាច​នឹង​យក​ទោ​កប់​ក្នុង​ដី​ឫ​យក​ទៅ​បោះចោល​នៅកន្លែង​​ឆ្ងាយ​ហើយ ។

តាម​ប្រភពពី​ស្រី្ត​ឈ្មោះ ស្តើង ច​ន្ថា អាយុ​២៤​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ម្តាយរបស់​គាត់​​ដែល​ត្រូវ​ឃាតករ​កាប់​ប្រហារ​ឈ្មោះ​វង្ស អូន អាយុ​៥៦​ឆ្នាំ​និង​ចៅស្រី​តូច​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ​ (ត្រូវ​ជា​កូន​របស់​​ស្តើង ចន្តា​​) បាន​បាត់​ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​២ មេ​សា ២០១៩​ ដោយ​មិន​មាន​អ្នក​ណា​ចាប់​អារ​ម្ម​ណ៏ ។ លុះ​​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣​ មេ​សា ​ទើប​​បងស្រីរបស់គាត់​​ស្តើង ថន ​អាយុ​៣៥​ឆ្នាំ មក​ដល់​ផ្ទះ​មិនឃើញ​ម្តាយ​និង​ចៅ ក៏​តាម​រក​ក្នុងភូមិ​ និង​សួរ​គេឯង តែ​​មិន​មាន​នរណា​ដឹង​នោះឡើយ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​ប្តឹង​មក​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​ជួយ​អន្តរា​គម​ន៏​តាម​រក​ ​លុះសមត្ថកិច្ច​នាំ​គ្នា​ចេញ​តាម​រក​ក៏​បានប្រទហ​ឃើញ​សព​​ជីដូន និង​ចៅស្រី​នៅ​ក្នុង​ព្រៃ​ចំការ​ស្វាយចន្ទី​ខាង​ក្រោយ​ផ្ទះជនរងគ្រោះ​​ប្រមាណ​៣៥០​ម៉ែត្រ នៅ​សល់​តែ​ដងខ្លួន​ ចំណែក​ក្បាល​ត្រូវ​បាន​ឃាតករ​កាត់​យក​ទៅ​បោះចោល​បាត់​រក​មិនឃើញ​សោះ ។

​ប្រភពដដែល​បាន​បន្ត​ថា សមាជិកគ្រួសារ​នៃ​សពជនរងគ្រោះ​ និងអ្នក​ភូមិ ព្រមទាំង​ប្រជា​ការពារ នគរបាល កងរាជ​អាវុធហត្ថ ​សរុបមាន​ចំនួន​ជិត​មួយ​រយ​នាក់​បាន​
នាំ​គ្នា​បន្ត​តាម​រក​ក្បាល​របស់ជនរងគ្រោះទាំង​​២នាក់​ជា​រៀង​រាល់ថ្ងៃ រហូត​ដល់​បុណ្យសព​គំរប់​៧​ថ្ងៃនៅ​​តែរក​​មិនឃើញ​ទៀត ។ ដោយសារ​តែ​អ្នក​ភូមិ​​នៅ​ក្បែរ​នោះ​ខ្លាច​​ ​ទើប​គាត់​ និង​សមាជិកគ្រួសារ​បាន​សម្រេច​រុះផ្ទះ​បាយ​ខាងក្រោយ​ចោល តាម​ការ​ស្នើ​សុំ​របស់​អ្នក​ជិតខាង​ហើយ​ផ្ទះ​ម្តាយ​របស់គាត់​នៅ​ពេល​យប់​មិន​មាន​អ្នក​ណា​ដេក​នោះ​ទេ ដោយ​បាន​បិទទ្វារ​ចោល​ ព្រោះតែ​ខ្លាច ហៅ​​នៅ​ដាច់​ពី​គេ ។

ប្រភពដដែលបាន​បន្តទៀត​ថា​ ​ដោយសារ​តែ​គាត់​មាន​ជីវភាព​​ខ្វះខាត​នោះ ត្រូវបាន​​លោក​គួ​ច ចំរើន អភិបាលខេត្ត ​និង​សប្បុរសជន​នានា​បាន​ជួយ​ឧបត្ថម្ភ​ថវិការ​សម្រាប់​ធ្វើ​បុណ្យសព​រហូត​ចប់​រួចរាល់​ផងដែរ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ