ជនបរទេស​ជាង​៨​ម៉ឺន​នាក់​កាន់​ឯកសារ​មិន​ប្រក្រតី​ស្នាក់​នៅ​កម្ពុជា


រាជធានីភ្នំពេញ ៖ ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា​មាន​ជន​បរ​ទេ​សចំនួន​ជាង​៨​ម៉ឺន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​កាន់​ឯកសារ​មិន​ប្រក្រតី​ដើម្បី​ស្នាក់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។

ការ​រក​ឃើញ​នេះ​ដោយ​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន៍​ចំនួន​៤៩៦០៣​គ្រួសារ​ ឬ​មនុស្ស​ជាង​១៨​ម៉ឺន​នាក់​។

ចំណែក​មន្ត្រីជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា ​ខ​ណៈ​ដែល​ប្រទេស​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​នោះ ជនបរទេស​កាន់តែ​ច្រើន​មាន​បំណង​មក​ស្នាក់​នៅ​ឬ​ក៏​រកស៊ី​នៅ​កម្ពុជា​។ ចំណែក​អាជ្ញាធរ​ក៏​បាន​កំពុង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​ជនជាតិ​ចិន​កាន់តែ​ច្រើន​បាន​មក​ទេសចរណ៍​ឬ​ក៏​មក​រកស៊ី​នៅ​កម្ពុជា​គ្រប់​រូបភាព​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ