ភាពយន្ត​បរទេស​វាយលុក​យ៉ាង​សាហាវ​ធ្វើ​អោយ​លឹប​បាត់​ភាពយន្ត​ខ្មែរ​


រាជធានីភ្នំពេញ ៖ ឯកសារ​ផ្លូវការ​មួយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​អោយ​ឃើញ​ថា​ភាពយន្ត​បរទេស​បាន​ដណ្តើម​កាន់កាប់​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​យ៉ាង​លើសលុប​លើ​ភាពយន្ត​ក្នុងស្រុក​។

ឯកសារ​ដែល​កោះសន្តិភាព​ទទួល​បាន​បា​នប​ង្ហា្​ញ​ថា​ មាន​ភាពយន្ត​បរទេស​រហូត​ដល់​២៤៨​ចំណងជើង​បាន​ទទួល​ទិដ្ឋាការ​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ក្នុង​នោះ​ភាពយន្ត​ភាគ​ចំនួន​៧៥​ចំណងជើង​ និង​ភាពយន្ត​រាយ​ចំនួន​១៧៣​ចំណងជើង​។

ទន្ទឹម​នោះ​មាន​ភាពយន្ត​បរ​ទេ​ស​ចំនួន​៣០២​ចំណងជើង​បាន​ចុះបញ្ជី​ដើម្បី​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​។

ចំណែក​ភាពយន្ត​ខ្មែរ​វិញ​គឺ​មាន​តែ​ភាពយន្ត​ខ្មែរ​មួយ​ភាគ​ចប់​ចំនួន​តែ​៤៨​ចំណងជើង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ​បញ្ចាំង​ខ្សែភាពយន្ត​។

តាម​រោង​ភាពយន្ត​ទំនើប​ៗ​គេ​ឃើញ​មាន​តែ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​តែ​ប៉ុណ្ណោះ​។

បញ្ហា​គុណភាព​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលហេតុ​ដ៏​ធំ​នៅ​ពីក្រោយ​ភាព​អន់​ថយ​នៃ​ខ្សែភាពយន្ត​ខ្មែរ​នៅ​ក្នុង​ទីផ្សារ​នៅ​កម្ពុជា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ