ទឹកធ្លាក់ថ្មក្រាលទាក់ទាញភ្ញៀវមកលេងជាង៣ពាន់​នាក់​ក្នុង​ថ្ងៃ​ចូលឆ្នាំទី២


ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​សហគមន៍ រៀបចំ​ឡើង មាន​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ហាក់​គ្មាន​មនុស្ស​បាន​ស្គាល់ និង​មាន​ភ្ញៀវ​​មកលេង​តិចតួច​បំផុត ។

​រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល​​​នេះ​ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ ​មាន​ចម្ងាយ៥៧គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ឆ្នាំង​។

​លោក​ប្រាក់ គឹ​ម​សេង អនុប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល បានអោយ​ដឹង​ថា​ ទឹក
ធ្លាក់​ថ្ម​ក្រាល​គឺជា​តំបន់​ទឹកធ្លាក់​យ៉ាង​ស្រស់​ស្អាត​និង​មាន​បរិស្ថាន​ល្អ ដោយសារ​ហេតុនេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើត​សហគមន៍​រមណីយដ្ឋានទឹកធ្លាក់​ថ្ម​ក្រាល​នៅ​ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៤ឆ្នាំ​ហើយ ប៉ុន្តែ​ចាប់តាំងពី​បង្កើត​សហ
គមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ​មក គឺ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ មក​លេង​កំសាន្ត​ឡើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។

លោក​អនុ​ប្រធាន​សហគមន៍ទឹកធ្លាក់ថ្មក្រាល​បាន​បន្ត​ថា ប៉ុន្តែ​ជា​ភ័ព្វសំណាង​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គឺ​ថ្ងៃ​ទី​២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខែ មេ​សា មាន​ភ្ញៀវ​ទេសចរ​​មក​​លេង​កម្សាន្ត​ប្រមាណ​ជាង​៣​ពាន់​នាក់ ។ លោក​បាន​បញ្ជាក់​ថា​ ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​​មក​​លេង​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន​ច្រើន​លើសលុប​​​បែប​នេះ គឺ​ដោយសារ​តែ​មាន អ្នក​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ ​លុះ​ពេល​ត្រឡប់​ទៅ​វិញ​ ភ្ញៀវទេសចរ​ក៏​បាន​បង្ហោះ​រូបភាព ទឹកធ្លាក់​ថ្មក្រាល​តាម​បណ្ដាញ​សង្គមហ្វេ​ស​ប៊ុ​ក ​ហើយ​ក៏​ដឹង​ត​ៗ​គ្នា​ ទើប​​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៩នេះ​ មាន​ភ្ញៀវ​ទេសចរ​មកលេង​​​កម្សាន្ត​យ៉ាងច្រើន​កុះករ ។

លោក​បាន​រំលឹក​ថា​ សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន៧៣គ្រួសារ ហើយ​​បាន​ត្រួសត្រាយ​ផ្លូវ កាប់​ឆ្ការ ព្រៃ ដើម្បី​រៀប​បង្កើត​ជា​តំបន់​ទេសចរណ៍ បន្ទាប់​មក​ក៏​មានការ​ចូលរួម​ពី​សប្បុរសជន​នានា​ចាក់​ដី​បំពេញ​ផ្លូវ និង​ខ្លះ​ទៀត​ជួយ​ធ្វើខ្យូស​អង្គុយ​លេង​ផង​ដែរ ដែល​មក​ដល់​ពេល​នេះ​មាន​​ខ្យូស​​ចំនួន១៧កន្លែង​ហើយ ដែល​ភ្ញៀវ​អាច​អង្គុយ​លេង​បាន ហើយនឹង​បន្ត​ការ​អភិវឌ្ឍ​ថែម​ទៀត ។

​ជា​ចុង​ក្រោយ​ក្នុង​នាម លោក​ជា​អនុប្រធាន​សហគមន៍ ក៏​ដូច​ជា​ជំនួស​មុខ​អាជ្ញាធរ​ដែនដី​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល​ដែល​ជា​រមណីយដ្ឋាន​ថ្មី​ទើបនឹង​រក​ឃើញ​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​ចូលរួម​គាំទ្រ​ដល់​សហគមន៍​ដើម្បី​ឲ្យ​ដំណើរការ​តំបន់​មួយ​នេះ​ក្លាយជា​តំបន់​ទេសចរណ៍ នៅ​ទី​នេះ រីក​ចំរើន​ឡើង​ជាង​នេះ និង​សូម​អោយ​មន្ត្រី​ពាក់​ព​ន្ឋ័ជួយ​ធ្វើ​ស្លាក​សញ្ញា​សំគាល់រមណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្មក្រាល​​នេះ​អោយ​បាន​ច្បាស់លាស់ សម្រាប់​ជួយ​សម្រួល​ភ្ញៀវ​ដែល​ចង​មក​កំសាន្ត​។

​សូម​បញ្ជា​ក់ថា ភ្ញៀវ​ទេសចរដែល​ចង់ទៅ​លេង​កំសាន្ត​នៅរ​មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល ត្រូវធ្វើ​ដំណើរចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥៣ ទៅ​ដល់​ផ្សារ​ស្រុក​ទឹកផុស ត្រូវ​បន្តដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង រហូត​ដល់​ជិត​វត្ត​ក្នុង​ខ្លុង​ពពក ដែល​មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ រូ​ច​បត់​ស្តាំ​តាម​ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រួស​ក្រហម​ជាង​២០​គី​ឡួ​ម៉ែត្រ ទើប​ដល់ទៅ​ដល់​រ​មណី​យ​ដ្ឋា​ន​ដ៍​ស្រស់​ស្អាត​មួយ​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ