កាលបើ​ក្រោធ​កើតឡើង​ពេញបន្ទុក​នាំ​ឱ្យ​ចិត្តហ៊ាន​ប្រព្រឹត្ត​ព្រៃផ្សៃ


បុគ្គល​ពួក​ខ្លះ​កើតទុក្ខ​មិន​សុខចិត្ត​ព្រោះ​គិត​ថា គេ​បាន​ធ្វើអំពើ​ព្រៃផ្សៃ​រំលោភ​បំពាន​មក​លើ​យើង ចុះ​ចំណែក​ខ្លួន​យើង​ដែល​ដុត​ចិត្ត​ខ្លួនឯង ឲ្យ​ក្ដៅ​រោលរាល និង​ដុត​បំផ្លាញ​នូវ​គុណធម៌​ផ្សេង​ៗ​ទៀត​ជា​ច្រើន​របស់​ខ្លួន​នោះ តើ​វា​ព្រៃផ្សៃ​ប៉ុនណា​ដែរ​ទៅ?
គួរ​ពិចារណា​នូវ​ចំណុច​ទាំង​៦​ខាងក្រោម​នេះ​គឺ​៖
១-​គួរ​ឲ្យ​តិះដៀល​ខ្លួនឯង​ណាស់ នៅ​ពេល​ដែល​យើង​ខឹង​។ តាម​ធម្មតា​យើង​ស្រលាញ់​ខ្លួនឯង​ខ្លាំង​ណាស់ តែ​ដល់​ពេល​បណ្តោយ​ឱ្យ​ខឹង​ក្រោធ​កើតឡើង យើង​ខ្លួនឯង​ហ្នឹងហើយ​ជា​មនុស្ស​ល្ងង់​ដល់​ថ្នាក់​បៀតបៀន​ខ្លួនឯង​ទៅ​វិញ ។

២-​ធ្វើអំពើ​ព្រៃផ្សៃ​ដល់​ខ្លួនឯង​ក៏​ព្រោះ​សេចក្ដី​ក្រោធ​។ យើង​កើតទុក្ខ​មិន​សុខចិត្ត ដោយ​គិត​ថា គេ​បាន​ធ្វើអំពើ​ព្រៃផ្សៃ​រំលោភ​បំពាន​មក​លើ​យើង ចុះ​ចំណែក​ខ្លួន​យើង​ដែល​ដុត​ចិត្ត​ខ្លួនឯង ឲ្យ​ក្ដៅ​រោលរាល និង​ដុត​បំផ្លាញ​នូវ​គុណធម៌​ផ្សេង​ៗ​ទៀត​ជា​ច្រើន​របស់​ខ្លួន​នោះ តើ​វា​ព្រៃផ្សៃ​ប៉ុនណា​ដែរ​ទៅ?

៣-​ទោសៈ​ជា​អាវុធ​ប្រហារ​ផ្លូវចិត្ត​ខ្លួនឯង​។ ខឹង​ក្រោធ​បើកាលណា​កើតឡើង​ពេញបន្ទុក​ហើយ វា​បាន​ប្រហារ បាន​បៀតបៀន បាន​ដុត​រោល​ដល់​សន្ដាន​ចិត្ត​របស់​យើង​ខ្លួនឯង​ឱ្យ​ក្តៅ​អន្ទះអន្ទែង ឱ្យ​ដល់​នូវ​ក្តី​អន្តរាយ​ណាមួយ​ជាក់​ជា​មិន​ខាន​។ ត្រង់នេះ​លោក​ឱ្យ​យក​ធម៌​មេត្តា​មក​រំលត់ទុក្ខ គឺ​សូមកុំ​ភ្លេច​មេត្តា​ដល់​ខ្លួនឯង​ឲ្យ​សោះ កុំ​ដុត​ចិត្ត​ខ្លួនឯង​ដោយ​សេចក្ដី​ក្រោធ​ឡើយ ។

៤-​មុខក្រញូវ​ហ្នឹងហើយ​ជា​ចំណុចខ្សោយ​របស់​យើង កាលបើ​អ្នក​ដទៃ​ចង់​បៀតបៀន​យើង គេ​ប្រើ​នូវ​ល្បិច​កល​ផ្សេង​ៗ​ដើម្បី​ឲ្យ​យើង​ខឹង​ក្រោធ ដូច្នេះ​ការ​ខឹង​ក្រោធ​វា​ជា​ចំណុចខ្សោយ​មួយ​របស់​យើង ដែល​ធ្វើ​ឲ្យ​បំណង​របស់​គេ​បាន​សម្រេច​ ។

៥-​ទោសៈ​ហ្នឹងហើយ​ជា​សស្ត្រាវុធ​ដ៏​មុត​ស្រួច​កាត់​ផ្តាច់​ឫសគល់​នៃ​អំពើ​ជា​កុសល​ទាំងឡាយ​របស់​ខ្លួន ។ សេចក្ដី​ក្រោធ​ធ្វើ​ឲ្យ​យើង​វិនាស​នូវ​សេចក្តី​បរិសុទ្ធ​គ្រប់យ៉ាង មាន​កុសល​ទាន​ជាដើម កាលបើ​យើង​បណ្តោយ​ឱ្យ​សេចក្ដី​ក្រោធ​កើតឡើង តើ​យើង​ហ្នឹង​ល្ងង់​ប៉ុនណា​ទៅ ?

៦-​ខឹង​ច្រើន​ជា​ផ្លូវ​ឡើង​ទៅ​រក​ជ្រោះ​មរណៈ បើ​យើង​ដឹង​ថា​ពួក​អ្នក​ខឹង​ទាំងឡាយ ឡើង​ទៅ​កាន់​ផ្លូវ​គ្រោះថ្នាក់ ផ្លូវ​មរណៈ​ហើយ​នោះ ហេតុ​អ្វី​ក៏​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​នោះ​ដែរ ឬ​មួយ​យើង​មិនដឹង​ថា សេចក្ដី​ក្រោធ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស​អន្តរាយ​ទេ​ ។

ផ្លូវ​អន្តរាយ​ទាំង​៦​ចំណុច​នេះ​បុគ្គល​ណា​បាន​ពិចារណា​ហើយ បុគ្គល​នោះ​នឹង​បានជា​គតិ​ដ៏​ល្អ អាច​រម្ងាប់​សេចក្តី​ក្រោធ​បាន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ