អស់​ស្ទះ ! ផលិត​តែ​៧៥០​គ្រឿង​ប៉ុណ្ណោះ តម្លៃ​វិញ​កប់​ពពក


ម៉ូតូ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Triumph Factory Customs គឺ Triumph Rocket 3 TFC ឆ្នាំ 2020 វា​មាន​តម្លៃ​ចាប់ពី ៣១៦០០ ដុល្លារ​ឡើង​ទៅ​ដោយ​ផលិត​មាន​កំណត់​ចំនួន​តែ ៧៥០ គ្រឿង​ប៉ុណ្ណោះ​នៅ​ទូ​ទាំង​ពិភពលោក ហើយ​គេ​អាច​បញ្ជា​ទិញ​វា​ជា​មុន​តាម​រយៈ​អ្នក​ចែកចាយ​របស់ Triumph ។

ដោយ​ផ្អែក​លើ​ថាមពល Three-cylinder ពី Rokcet 3 មុន ម៉ូតូ Rocket TFC 2020 នេះ​មាន​សមត្ថភាព​ម៉ាស៊ីន​ធំ​បំផុត​នៃ​ម៉ូតូ​ដែល​ផលិត​នៅ​លើ​ពិភពលោក ។ Rocket 3 TFC ឆ្នាំ 2020 មាន​ម៉ាស៊ីន ៣ ដែល​មាន​ទំហំ​ស៊ីឡាំង 2,500 cc និង​ផលិត​ថាមពល​លើស​ពី 170 PS ដែល​កើនឡើង ១៣% ពី Rokcet 3 មុន និង​មាន​កម្លាំង​បង្វិល​ជុំ 221 Nm ។

ក្រុមហ៊ុន Triumph អះអាង​ថា Rocket 3 TFC 2020 នេះ​ផង​ដែរ​មាន​ទម្ងន់ ៣៦២ គីឡូ ក្រាម ហើយ​ដែល​រូបរាង​របស់​វា​ត្រូវ​បាន​ប្រើប្រាស់​បរិមាណ​នៃ​ជាតិ​កាបូន​ច្រើន ។ ប្រព័ន្ធ​ហ្វ្រាំង​របស់​វា​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជាមួយនឹង​ការ​ប្រើ​ហ្វ្រាំង Brembo Stylema ដោយ​មាន​ស៊ុម​ហ្វ្រាំង Brembo MCS ។ កង់​របស់​វា​ធ្វើ​ពី​អាលុយមីញ៉ូម​ស្រាល​មាន​លាយ​លោ​ហះ​ដើម្បី​កាត់​បន្ថយ​ទំងន់​បន្ថែម​ទៀត ។

ដោយឡែក​កុង​ទ័​រ​របស់​ម៉ូតូ​នេះ​មាន​អេ​ក្រង់ TFT-LCD ដែល​វា​អាច​លៃ​តម្រូវ​តាម​មុំ​ពណ៌​ដែល​បំពាក់​ដោយ​ម៉ូឌុល​ប្ល៊ូ​ធូ​ស ដោយ​អនុញ្ញាត​ឱ្យ​មានការ​គ្រប់គ្រង​តាម​ទូរស័ព្ទ​ដៃ និង​មាន​បញ្ជី​ចាក់​បទ​ចម្រៀង ព្រមទាំង​មានកម្ម​វិធី​រុករក​ជាមួយនឹង​ផែនទី Google ផង​ដែរ ក្រៅពី​នេះ​វា​ថែម​ទាំង​អាច​បញ្ជា​កាមេរ៉ា GoPro ពី​ប្រអប់ដៃ​ខាងស្តាំ​បាន​ទៀត​ផង ។ វា​ក៏​មាន​ជំនួយការ ABS និង​មាន ៤ របៀប​នៃ​កា​ត្រួតពិនិត្យ​ពេល​ជិះ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ