ចូល​កាន់តែ​កៀក​អតិថិជន LG សម្ពោធ​សាខា​ថ្មី​នៅ​តា​ខ្មៅ​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់


រាជធានី​ភ្នំពេញ ៖ ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​តំបន់​ប្រជុំជន​ទីក្រុង​តា​ខ្មៅ
ខេត្តកណ្ដាល ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​ប្រារព្ធ​បើក​សម្ពោធ​សាខា​ថ្មី​មួយទៀត គឺ​សាខា LG BRANDSHOP ក្រុង​តា​ខ្មៅ តាម​ផ្លូវជាតិ​លេខ 21B ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ជំទាវ ហ៊ុន កុស​នី អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ផង​ដែរ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន G Gear បានឱ្យ​ដឹង​ថា ហាង​ទំនើប LG BRANDSHOP មាន​វត្ត​មានមុខ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១២ ។ ដោយសារ​តែ​មើលឃើញ​ពី​តម្រូវ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មានការ​កើន​ឡើ​ន ទន្ទឹម​នឹង​ភាព​រីក​ចំរើន ព្រមទាំង​សក្តានុពល​កំពុង​តែ​មាន​សន្ទុះ​នៅ​ក្នុង​តំបន់​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) និង ក្រុម​ហ៊ុន LG Electronics បាន​សំរេចចិត្ត​បើក​បន្ថែម​នូវ​សាខា LG BRANDSHOP ថ្មី​មួយទៀត​នៅ​ក្រុង​តា​ខ្មៅ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួយ ក្នុង​ការ​ស្វែងរក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ប្រើប្រាស់​ប្រកបដោយ​គុណភាព ។ LG BRANDSHOP ក្រុង​តា​ខ្មៅ គឺ​មានការ​ដាក់​បង្ហាញ និង​លក់​នូវ​រាល់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច របស់ LG ទាំងអស់​ដែល​មាន​ដូច​ជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សំលៀក​បំពាក់ ឧបករណ៍​បំពង​សម្លេង និង​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​ផ្សេង​ទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ទំនើប​ៗ និង​ម៉ូ​ដែល​ថ្មី​ៗ ចុង​ក្រោយ​គេ​បង្អស់​របស់ LG ។

លោក Sung Suk Kim អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចក្ខុវិស័យ​របស់ LG អេ​ឡិច​ត្រូ​និ​ច គឺ​ការ​បង្កើត​ជីវិត​កាន់តែ​ប្រសើរ​ជាមួយ​អតិថិជន​របស់​យើង ។ វា​ជា​សារ​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​ក្រុមហ៊ុន LG បាន​ចាប់ផ្តើម​ផ្ដល់​ជូន​វា​ជាមួយ​អតិថិជន​រួច​មក​ហើយ ដូច្នេះ​ទីតាំង​ថ្មី​នេះ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​យើង​ដើម្បី​ទទួលយក​ផលិតផល LG និង​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​ងាយស្រួល​។ លើស​ពី​នេះ​ទៀត​ខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​គាំទ្រ ព្រមទាំង ផ្តល់​នូវ​ទំនុកចិត្ត​ចំពោះ​ផលិតផល​ម៉ាក LG នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​យើង​ពង្រីក​បណ្តាញ​កាន់តែ​ច្រើន ដូច​ជា​បណ្តា​ហាង​លក់រាយ​និង​ហាង LG Brandshops នៅ​ទូ​ទាំង​ប្រទេស​។

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​មាន​ប្រសាសន៍​ដែរ​ថា «LG BRANDSHOP បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ សំរាប់​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ នៃ​ការ​លក់​ផលិតផល LG ប​ង្ដើ​ត​នូវ​បណ្ដាញ​សេវាកម្ម​សំរាប់​អតិថិជន​ដ៏​ល្អ និង​ជា​កន្លែង​សំរាប់​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ទំនើប​ៗ ចុង​ក្រោយ​បំផុត​ដូច​បណ្ដា​ប្រទេស​នានា នៅ​លើ​ពិភពលោក​។ LG BRANDSHOP នឹង​នៅ​តែ​បន្ដ​តួនាទី និង បេសកកម្ម​របស់​ខ្លួន​ដើម្បី​កសាង​ទំនុកចិត្ត និង​ផ្ដល់​នូវ​ផលិតផល​ដែល​មានការ​ធានា​ត្រឹមត្រូវ​ជូន​អតិថិជន ដោយ​ផ្ដោត​សំខាន់​លើ​គោលការណ៍ 3 ចំណុច គឺ ទំនិញ​មានគុណ​ភាព សេវាកម្ម​ល្អ និង​តំលៃ​សមរម្យ​» ។

លោក​ជំទាវ ហ៊ុន កុស​នី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​របស់​ក្រុង​តា​ខ្មៅ​នា​ពេល​បច្ចុប្បន្ន គឺ​កំពុង​តែ​ដើរ​ស្រប​ទៅ​នឹង​ទស្សនៈវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍន៍​ទីក្រុង ទីប្រជុំជន ក្នុង​ខេត្តកណ្ដាល​ឱ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត​ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​កន្លែង​ដែល​ស័ក្តិសម​ជាងគេ ពីព្រោះ​ស្ថានភាព​នៅ​តំបន់​ភាគ​ខាងត្បូង គឺជា​តំបន់​ខ្ពស់​មិន​លិច​ទឹក ដោយសារ​តែ​មាន​ទន្លេបាសាក់ ទន្លេមេគង្គ និង​ស្ទឹង​ព្រែក​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ថា ហាង​ទំនើប LG BRANDSHOP មាន​សាខា​សរុប​ចំនួន ៩​សាខា​ទូ​ទាំង​ប្រទេស​កម្ពុជា​ដូច​ជា រាជធានី​ភ្នំពេញ​មាន ៤​សាខា និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា សាខា​ខេត្តកំពង់ចាម សាខា​ខេត្តសៀមរាប សាខា​ខេត្តបាត់ដំបង សាខា​ក្រុងព្រះសីហនុ និង​សាខា​ថ្មី​ក្រុង​តា​ខ្មៅ ស្ថិត​នៅ​ខេត្ត​កណ្ដាល នេះ​ជា​សាខា​ទី​ប្រាំបួន​របស់​ហាង​ទំនើប LG BRANDSHOP ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ