កម្ពុជា​អាច​ជា​ទីលានប្រយុទ្ធ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន


រាជធានី​ភ្នំពេញ ៖ កម្ពុជា​អាច​ជា​ទីលានប្រយុទ្ធ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ដែល​កំពុង​ឡើងក​មៅ្ត​នា​ពេល​បច្ចុប្បន្ន​នេះ ។ នេះ​បើ​តាម​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​អា​មេ​រិ​ក និង​ចិន​នេះ ។

លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា​ថា សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​បាន​ត្រូវ​ពិភពលោក​មើលឃើញ​ថា កំពុង​តែ​ឡើង​កម្ដៅ និង​រីក​រាលដាល​ដែល​អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​ផង ។ លោក​បញ្ជាក់​ថា​«​ចង់​ឬ មិន​ចង់ កម្ពុជា​យើង​បាន​ឈរ​នៅ​ចំណុច​ពិសេស​មួយ​នៃ​ជម្លោះ​នេះ ហើយ​អាច​ជា​ទីលានប្រយុទ្ធ​របស់​គេ​ផង​ក៏​ថា បាន ។ យើង​សង្ឃឹមថា អ្នកនយោបាយ​-​អ្នកដឹកនាំ​របស់​យើង​ពេល​នេះ​នឹង​មាន​ដំណោះស្រាយ​ល្អ​ៗ ឆក់​ឱកាស​ទាញ​យក ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ខ្មែរ​ពី​ស្ថានភាព​បែប​នេះ​» ។

លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​ស្ថានភាព​បែប​នេះ​ប្រទេស​កម្ពុជា​គួរតែ​ព្យាយាម​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋអាមេរិក ពីព្រោះ​វា​ក៏​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​តម្លៃ​ផលិត​សម្រាប់​ការ​ប្រកួតប្រជែង​របស់​យើង​នា​ពេល​នេះ​ផង រក្សា​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផង និង​បាន​ចំណេញ​ពេល​១០-២០​ឆ្នាំ​យ៉ាងតិច​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បី​កម្ពុជា​យើង​ពង្រឹងកម្លាំង​បន្ថែម​ទៀត ។

សូម​ជម្រាប​ថា លោក​សុខ ឥ​សាន បាន​អះអាង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​មិន​បាន​ប៉ះពាល់​ដល់​កម្ពុជា​ខ្លាំង​នោះ​ទេ ។ គឺ​កម្ពុជា​បាន​ប៉ះពាល់​ព្រៀប​ដូច​ជា គ្រាប់​ខ្សាច់​មួយ​ដុំ​ប៉ុណ្ណោះ ហើយ​ប្រទេស​ណា​ក៏​ប៉ះពាល់​ដែរ​គ្រាន់តែ​ថា តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ លោក​ក៏​បាន​ហៅ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ គឺជា​សង្គ្រាម​មនោគមន៍វិជ្ជា ហើយ​លោក​ថា គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ដោយ​សន្តិវិធី ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ