គ​.​ជ​.​ប ៖ ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ប្រព្រឹត្ត​ទៅ​ដោយ​រលូន


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អះអាង​ថា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង ស្រុក អាណត្តិ​ទី​៣​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​ការ​រាំងស្ទះ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ស្ដី​ពី​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការ​បើ​ការិយាល័យ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១០​កន្លះ​ព្រឹក​ក្នុង​ចំណោម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២០៣​ការិយាល័យ មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១៩៦ ការិយាល័យ​ត្រូវ​បាន​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត និង​ការិយាល័យ​បោះ​ឆ្នោត ខណៈ​ការិយាល័យ​ចំនួន​៧ មិន​ទាន់​បិទ​ការ​បោះ​ឆ្នោត​ដោយសារ​មាន​អ្នក​មិន​ទាន់​បាន​បោះ​ឆ្នោត​ចំនួន​១០​នាក់ ដោយ​ក្នុង​នោះ​មាន​អ្នកបោះឆ្នោត​ចំនួន​១​នាក់ បាន​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ (​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​) និង​មាន​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត មាន​ចំនួន​ជាង​៥០​ភាគរយ បាន​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី​៣​នេះ​មាន​គណបក្ស​នយោបាយ​ចូលរួម​៧ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ