ទទួល​សម្ភារ​ការិយាល័យ​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត


ខេត្តកំពង់ឆ្នាំង ៖ កុំព្យូទ័រ​យួ​ដៃ​៤​គ្រឿង​កុំព្យូទ័រ​លើ​តុ​៤​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធី​២​គ្រឿង និង​ម៉ាស៊ីនថតចម្លង​១​គ្រឿង ត្រូវ​បាន​ដឹក​យក​មក​ប្រគល់​ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី​ត្រូវ​បាន​ក្រុមការងារ​ប្រគល់​ជូន​កងពល​លេខ​១ នៅ​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ​២០១៩ ។

លោក​ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ទាំង​ពីរ និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ​កងទ័ព និង​គ្រួសារ​ទ័ព ដែល​កន្លង​ទៅ​អង្គភាព​តែងតែ​ទទួល​បាន​នូវ​ការ​ឧ​ប​ត្ថ​ម​ផ្សេង​ៗ​ដូច​ជា ការ​កសាង​ជំរុំ​ជម្រក ហេ​ដ្ឋា​រចនា​សម្ព័​ន ជា​ពិសេស​កងទ័ព​ដែល​មានការ​ឧបត្ថម្ភ​បន្ថែម​ពីលើ គោល​របប​ដែល​មាន​ស្រាប់ ការ​គិតគូរ​ជួយ​ដល់​គ្រួសារ​ទ័ព យោធិន​ពលី​មរណៈ យោធិន​ពិការ និង​អតីត​យុទ្ធ​ជន​ជាដើម​ទាំងនេះ​បាន​ធ្វើ​អោយ​កងទ័ព​ទាំងអស់​មាន​ភាព​កក់ក្តៅ និង​មាន​ស្មារតី​រឹង​មាំ​អង់អាច​ក្លាហាន ដើម្បី​ឈរជើង​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌ ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ដែល​រាជរដ្ឋាភិបាល​ខិតខំរ​កមក​យ៉ាង​លំបាក​នេះ​បាន​ឡើយ ។

លោក​ក៏​បាន​បញ្ជាក់​ថា អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១ គោរព និង​អនុវត្ត​អោយ​បាន​នូវ អភិក្រម​ទាំង​៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ រួម​ទាំង​បញ្ញត្តិ​ទាំង​១០ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ​ដែល​បាន​ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ