វៀតណាម​ចង់​កាត់​បន្ថយ​ការ​វិនិយោគ​ពី​ប្រទេស​ចិន


ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន Asia Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ៣០​ខែឧសភា​កន្លង​មក​ថា ពេល​ដែល​គណបក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម​ពិចារណា​លើ​ច្បាប់​ថ្មី​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​ជួល​ដី​បាន​ដល់​ទៅ ៩៩​ឆ្នាំ ប្រជាជន​វៀតណាម​ជា​ច្រើន​គិត​ថា​ការ​សម្រេចចិត្ត​នេះ​មាន​គោលដៅ​លក់​ប្រទេស​ឲ្យ​ទៅ​ប្រទេស​ចិន​។

ជា​លទ្ធផល ក្រុម​កូត​កម្ម​បាន​ចាប់ផ្តើម​បង្ហាញ​ការ​ប្រឆាំង​ទូ​ទាំង​ប្រទេស​ដែល​បង្ក​ឲ្យ​គណបក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម​ចាប់ផ្តើម​គិត​ថា​តើ​ប្រទេស​អាច​ទទួល​បានការ​វិនិយោគ​ពី​ប្រទេស​ចិន​កម្រិត​ណា​ទើប​មិន​ទទួល​បានការ​ប្រឆាំង​ពី​ប្រជាជន​ក្នុងស្រុក​។
កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​ពន្យា​ពេល​ការ​សម្រេច​លើ​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ព្រោះតែ​សម្ពាធ​ពី​ប្រជាជន​។ បច្ចុប្បន្ន​នេះ កំណើន​នៃ​គោលនយោបាយ​ការពារ​និយម​បាន​កើនឡើង​ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​បង្ក​ឲ្យ​មានការ​លើក​ពី​ច្បាប់​នេះ​មក​ពិភាក្សា​សា​ជា​ថ្មី​ម្តងទៀត​ក្នុង​សភាជាតិ​វៀតណាម​។

គណបក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម​ប្រហែលជា​អាច​ពន្យា​ពេល​ការ​ពិភាក្សា​ពី​ច្បាប់​ថ្មី​រហូត​បន្ទាប់​កិច្ចប្រជុំ​គណបក្ស​ឆ្នាំ ២០២១ ឬ​ពួក​គេ​អាច​សម្រេច​បោះបង់​គម្រោង​នេះ​ចោល​ទាំងស្រុង​ព្រោះតែ​កង្វល់​ទាក់ទិន​នឹង​វត្តមាន​នៃ​ប្រទេស​ចិន​ក្នុង​សេដ្ឋកិច្ច​។
ក្រសួង​ហិរញ្ញវត្ថុ​បាន​ព្យាករណ៍​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​បី​ត្រូវការ​ថវិកា​ប្រមាណ​៧០​ប៊ី​លាន​ដុល្លារ​ដើម្បី​សាងសង់ ប៉ុន្តែ​វិនិយោគិន​បរទេស​អាច​ជួយ​សាងសង់​តែ​ពាក់កណ្តាល​នៃ​ថវិកា​នេះ​ទេ​។ អ្នកជំនាញ​មួយ​ចំនួន​គិត​ថា​វា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​បំណុល​ដែល​បាន​បង្ក​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ទទួលយក​ការ​វិនិយោគ កាត់​បន្ថយ​ការ​ចំណាយ និង​ចេញ​វិធានការ​ជា​ច្រើន​។

លោក Vu Quang Viet ដែល​ជា​សេដ្ឋវិទូ និង​ទីប្រឹក្សា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​វៀតណាម​មិន​ប្រាកដប្រជា​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​អាច​ទាក់ទាញ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ៗ​ឬទេ និង​បាន​បន្ថែម​ថា​តំបន់​ទាំងនេះ​អាច​ជំរុញ​ដល់​ការ​ចូល​មក​នូវ​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​ល្បែង និង​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​ដូចដែល​បានឃើញ​នៅ​ប្រទេស​ជិតខាង​ជាដើម​៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ