ក្រសួង​ធនធានទឹក និង AFD ប្តេជ្ញា​រួម​គ្នា​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រឹតតែ​ខ្លាំ​ងដើ​ម្បី​អភិវឌ្ឍ​វិស័យ​ធនធានទឹក


នៅ​រសៀល​ថ្ងៃ​ច័ន្ទ ៨​កើត ខែ​ជេ​ស្ន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​​ទីស្តីការក្រសួង ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួល​ជួប​ពិភាក្សា​​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ដឹកនាំ​ដោយ​លោក Philippe Steinmetz នាយក AFD ប្រចាំ​កម្ពុជា​។

កិច្ច​ជំនួប គឺ​ផ្តោត​លើ​គម្រោង​គ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា ក្រោម​ជំនួយ​គាំទ្រ​ពី AFD​។ ក្នុង​ជំនួប​ឯក​ឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ និង​បាន​ជម្រាប​អំពី​បេសកកម្ម សមិទ្ធផល បញ្ហា​ប្រឈម និង​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​វិស័យ​ធនធានទឹក និង​ការ​រួមចំណែក​ជួយ​គាំទ្រ​លើ​វិស័យ​​ធនធានទឹក​ពី AFD ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​កំពុង​មានកា​រវិ​ឌ្ឍ​ន៍​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​គួរ​ជាទី​មោ​ទ​នៈ​។

លោក Philippe Steinmetz ប្រធាន​គណៈប្រតិភូ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​​អនុញ្ញាត​ឲ្យ​រូប​លោក និង​សហការី បាន​ចូល​ជួប​ពិភាក្សា​ការងារ និង​បាន​ជម្រាប​អំពី​ការ​ចូលរួម​ចំណែក​​គាំទ្រ​របស់​រដ្ឋាភិបាល​បារាំង​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ធន​ធានទឹក ដែល​បច្ចុប្បន្ន​តាម​រយៈ AFD មាន​គម្រោង​កំពុង​អនុវត្ត​រួម​មាន​៖ ១. គម្រោង​វិស័យ​ទឹក និង​កសិកម្ម (Water and Agriculture Sector Project) និង​២. គម្រោង​កម្មវិធី​ការ​គ្រប់គ្រង​ធន​ធានទឹក និង​ការ​ផ្លាស់​ប្តូរ​កសិកម្ម (Water Resources Management and Agro-ecological Transition for Cambodia) ។

តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរ​​គុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បាន​រួមចំណែក​ជួយ​សម្រាប់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និយាយ​ជា​រួម និង​ដោយឡែក​សម្រាប់​វិស័យ​ធនធានទឹក ឲ្យ​មានការ​រីក​ចម្រើន រហូត​មក​ដល់​ពេល​នេះ​។

បន្ទាប់​ពី​បាន​ធ្វើការ​ផ្លាស់​ប្តូរ​មតិយោបល់​គ្នា​រួច​មក ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ចំពោះ​​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង AFD នា​ពេល​កន្លង​មក និង​​បាន​ប្តេជ្ញា​រួម​គ្នា​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ឲ្យ​រឹតតែ​ល្អ​ខ្លាំង​ថែម​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​រួមចំណែក​ជម្រុញ​​កំណើនសេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ចីរភាព ។

សូម​ជម្រាប​ថា ក្នុង​ជំនួប​នោះ ក៏​មាន​វត្តមាន​ចូលរួម​ផង​ដែរ ពី​លោកស្រី Ophelia Bourhis ដែល​នឹង​កាន់​​ការងារ​ជានា​យក AFD ប្រចាំ​កម្ពុជា បន្ត​ពី​លោក Philippe Steinmetz នាយក AFD បច្ចុប្បន្ន ដែល​​នឹង​បញ្ចប់​អណ​ត្តិ​ការងារ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ