សន្សំ​រាប់​ពាន់​ដុល្លារ គ្រាន់តែ​ក្លាយជា​សមា​ជិក VIP Card របស់​ហាង​ម៉ូ​ដ​ស្ទ័​រ


រាជធានី​ភ្នំពេញ ៖ ម៉ូ​ដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទី
ក្រុង​ភ្នំពេញ ដែល​ផ្តល់​ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញ​និយម និង​ប្រែ​ន​សុទ្ធ​១០០% នាំ​ចូល​ពី​អឺរ៉ុប សហ​រដ្ឋអាមេរិក បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះ​ថា ម៉ូ​ដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដើម្បី​ផ្តល់​ជូន​ប័ណ្ណ​វី​អាយ​ភី ជូន​ដល់​អតិថិជន ដែល​បាន​ផ្តល់​ទំនុកចិត្ត និង​គាំទ្រ​តាំងពី​ការ​បើក​ឲ្យ​ដំណើរការ​លើក​ដំបូង​រហូត​មក​អស់​រយៈ​ពេល​​​ជាង​ពីរ​ឆ្នាំ​កន្លង​មកនេះ​។

លោកស្រី ខេ​ង​ពិ​ទូ ពុ​ធីតា ម្ចាស់​ម៉ូ​ដ​ស្ទ័​រ (Modestore) បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​ជា​ការតប​​ស្នង​ចំពោះ​ភក្តីភាព និង​ការ​ជឿ​ទុកចិត្ត​របស់​អតិថិជន មក​លើ​ម៉ូ​ដ​ស្ទ័​រ យើងខ្ញុំ​សូម​ប្រគល់​ជូន​នូវ​ប័ណ្ណ VIP Gold Card ជូន​ដល់​អតិថិជន​ចំនួន ២០ រូប និង Silver VIP card ចំនួន ១០ រូប ដែល​ជា​អតិថិជន​ពិសេស​បំផុត​ក្នុង​កម្មវិធី ម៉ូ​ដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​។ លោកស្រី​បាន​បញ្ជាក់​ថា យើង​មាន​សមាជិក​កាត Gold & Siliver ជា​ច្រើន ហើយ​យើង​នឹង​បន្ត​កម្មវិធី​ផ្តល់​ជូន​នេះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ទៀត​» ។

ម៉ូ​ដ​ស្ទ័​របា​ន​នាំ​ចូល​បន្ថែម​ទៀត​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​របស់​បុរស និង​ស្ត្រី​មួយ​ចំនួន​មាន​ដូច​​ជា ៖ Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹង​ផ្តល់់​ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ណា​ដែល​បាន​បំពេញ​លក្ខណៈ​ជា​សមាជិក​កាត​។

ដូច្នេះ​ម៉ាក​ល្បី​ៗ​ជុំវិញ​ពិភពលោក​ដែល​អស់លោក លោកស្រី អ្នក​នាង កញ្ញា តែងតែ​ទិញ​ផលិតផល​ទាំង​នោះ​នៅ​បរទេស ពេល​នេះ​មិន​ចាំបាច់​ចំណាយ​ថវិកា ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​​ឡើយ ហាង​ម៉ូ​ដ​ស្ទ័​រ នឹង​ផ្ដល់​នូវ​ការ​ធានា​ផលិតផល សុទ្ធ ១០០% និង​តម្លៃ​សមរម្យ​បំផុត​។

លោកស្រី ធីតា បាន​បញ្ជាក់​ថា ការ​ក្លាយជា​សមាជិក​កាត VIP Gold & Silver នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច​ខាងក្រោម ៖

​១. ប័ណ្ណ VIP Gold នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​១៥% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន បញ្ចុះ​​ហើយ​;
​២. ប័ណ្ណ VIP Silver នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​១០% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​;
​៣. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំង​ពីរ​នឹង​ទទួល​បាន​អាទិភាព​មុនគេ ដើម្បី​ទិញ​ទំនិញ​ថ្មី​ៗ​ដែល​ទើប​មក​ដល់​;

៤. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំង​ពីរ​អាច​ប្រើប្រាស់ វី​អាយ​ភី ឡោ​ញ (VIP Lounge) នៅ​ក្នុង​ហាង​ម៉ូ​ដ​ស្ទ័​រ និង​រីករាយ ជាមួយ​កាហ្វេ ព្រមទាំង​ភេសជ្ជៈ​ផ្សេង​ៗ​។

ម៉ូ​ដ​ស្ទ័​រ គឺជា​ហាង​ប៊ូ​ទិ​ក​លក់​សម្លៀក​បំពាក់ ផលិតផល​ហ្វេ​សិន និង​ជា​ផ្សារ​អន​ឡាញ​ដ៏​ធំ​មួយ ដែល​បាន​បង្កើត​ឡើង​នា​ឆ្នាំ​២០១៧ ក្នុង​ប្រទេស​កម្ពុជា​។ ម៉ូ​ដ​ស្ទ័​រ​មាន​លក់​ផលិតផល​ទាន់​សម័យ​សម្បូរ​បែប​ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែ​ក្រ​វ៉ា​ត់ អាហារ​បំប៉ន គ្រឿងសម្អាង ផលិតផល​ថែរក្សា​​ស្បែក និង​វ៉ែនតា ជាដើម ហើយ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​ជូន​នូវ​ផលិតផល​សុទ្ធ ១០០% និង​នាំ​ចូល​យ៉ាង​សម្រិតសម្រាំង​ពី​អឺរ៉ុប សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន​ជាដើម ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ម៉ូ​ដដែល​ទាន់​សម័យ និង​មានគុណ​ភាពល្អ​បំផុត​។

ម៉ាក​ល្បី​ៗ​ទូ​ទាំង​សកលលោក មិន​ត្រូវ​បាន ម៉ូ​ដ​ស្ទ័​រ​មើល​រំលង​ឡើយ ក្នុង​នោះ​ម៉ូ​ដ​ស្ទ័​រ​មាន​លក់ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ៖ montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម​។

សូម​ទំនាក់ទំនង​មក​ហាង​ម៉ូ​ដ​ស្ទ័​រ​ដើម្បី​ក្លាយជា VIP membership Card នេះ ឬ​ក៏​ស្វែងរក​តាម
រយៈ​អាសយដ្ឋាន ស្ថិត​នៅ​អគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។ លេខ​ទូរស័ព្ទ​ទាក់ទង ៖ 061 22 1868/ 061 44 1868/ 015 88 4888 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ