ការ​សិក្សា​ត្រូវ​ខិតខំ​រៀនសូត្រ​រៀងរាល់ថ្ងៃ​មិន​ថា ​គ្រហស្ថ ឬ​ព្រះសង្ឃ​ទេ


រាជ​ធានី​ភ្នំពេញ ៖ ​លោ​ជំទាវ ខៀវ ស៊ី​ណា​ បាន​មាន​ប្រសាសន៍​ថា​ ÷ ​ការ​សិក្សា​រៀនសូត្រ​មិន​ថា​គ្រហស្ថ ឬ​ព្រះ​ស​ង្ឈ​ទេ ត្រូវធ្វើ​ឡើងជា​រៀង​រាល់ថ្ងៃ និ​ង​ជាប់​ជា​ប្រចាំ​លុះដល់​កម្រិត​ណាមួយ​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​​សម្រាប់​ជា​ឧត្តម​ប្រយោជន៍ ​ដើម្បី​ខ្លួន​ដើម្បី​ព្រះពុទ្ធ សាសនា​និង​សម្រាប់​សង្គម​ជាតិ ។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា​ចាន់​តូ​ ក្នុង​ឱកាស​បើក​នៅ​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​ នៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ភ្នៀ​ត​សិម្ពលី​ ស្ថិត​នៅ​ឃុំ​ស្នោរ សង្កាត់​កំ​បូល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។​

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​លើក​ឡើង​ដែរ​ថា​÷​ការ​បណ្តុះបណ្តាល​ធនធាន​ក្នុង​ផ្នែក​ព្រះសង្ឃ ជា​​សមណ​សិស្ស គឺជា​ការ​លើកកម្ពស់​ផ្នែក​អប់រំ​ដ៏​ប្រពៃ​មួយ​ដើម្បី​បង្កើន​សីលធម៌ គុណធម៌​ក្នុង​សង្គម ព្រោះ​បច្ចុប្បន្ន​នេះ ​វិស័យ​ព្រះពុទ្ធ​សាសនា​បាន​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់ គំនិត និង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​ និង​ប្រ​ជា​ជាតិខ្មែរ​យើង​គ្រប់​ៗ​រូប​។ ​ហើយ​បច្ចុប្បន្ន​នេះ ​សមណ​សិស្ស​គ្រប់​អង្គ​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​ការ​ចូល​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​ចំណេះវិជ្ជា ក្រោម​ម្លប់​ព្រះពុទ្ធ​សាសនា ទោះបី​សមណ​​សិស្ស​អង្គ​ខ្លះ​មានស្រុក​កំណើត​នៅ​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល និង​គ្រួសារ​មាន​ជីវភាព​ខ្សត់ ខ្សោយ​​យ៉ាងណា​ក៏​ដោយ​។

លោក​ជំទាវបាន​បន្ត​ទៀត​ថា ​÷ ការ​ប្រតិបត្តិ​ប្រពៃណី​ទំនៀប​ទម្លាប់ និង​ការ​ចូលរួម​កសាង​សមិទ្ធផល ទ្រ​ទ្រ​ង់​​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ក្នុង​សង្គម​យើង​សព្វថ្ងៃ គឺជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត ល្អ​ប្រសើរ ក្នុង​ការ​បង្កើន​សីលធម៌ គុណធម៌​ក្នុង​សង្គម ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់​ថា ÷​ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ក្នុង​នោះ​ការ​រីក​ចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ វា​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចំ​ង​នូវ​ការ​រីក​ចម្រើន ក្នុង​វិស័យ​​អាណាចក្រ​ផង​ដែរ ដែល​វិស័យ​ទាំង​ពីរ​នេះ​កំពុង​ដើរ​ទន្ទឹម​គ្នា ។

ជាក់ស្ដែង​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​រាជរ​ដ្ឋា​ភិបាល ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​វិស័យ​អាណាចក្រ​ទ​ក្នុង​រួម​ទាំង​វិស័យ​ពុទ្ធចក្រផង​ដែរ​។

ព្រះ​មុនី​កោសល​បណ្ឌិត​ យ៉​ន ​សេង​យៀ​ក ​ព្រះ​សាកល​វិទ្យា​ធិ​ការ​រង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​សង្ឃដីកា​រថា​÷ ចំណេះដឹង​មិន​អាច​ផ្ទេរ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដោយ​ការ​មិន​ប្រឹងប្រែង រៀនសូត្រ​ពី​បុគ្គល​ម្នាក់​ៗ​នោះ​ទេ​។ ​ដូចនេះ​រាល់​ការ​សិក្សា​បណ្តុះបណ្តាល​មិន​ថា ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ទេ​ សុទ្ធតែ​មាន​សារៈ​សំខាន់ ​ព្រោះ​បាន​បង្កើន​ចំណេះ ដឹង​មិន​ត្រឹមតែ​សមណ​សិស្ស​ទេ​។​ ដូច្នេះ​ត្រូ​វខិតខំ​ប្រឹងប្រែង​ និង​គ្រប់​គ្រង​សមណ​សិស្ស​ឲ្យ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ និង​ហ្មត់ចត់​ចំពោះ​ការ​បង្រៀន​ស្រប តាម​កម្មវិធី​សិក្សា ដែល​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ក្រសួងធម្មការ និង​សាសនា បាន​ដាក់ចេញ​ប្រក​ដោយ​គុណ​ភាព និង​ប្រសិទ្ធភាព​នៅ​លើ​ការ​សិក្សា​នេះ ។

សូម​បញ្ជាក់​ថា​ ៖ ​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​នេះ​ សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ភ្នៀ​ត​សិម្ពលី​មាន​សមា​ណៈសិស្ស​ចូល​រៀន​ចំនួន​៩៥​អង្គ​។​ ការ​សិក្សា​វិញ​មាន​៤​កម្រិត ថ្នាក់​ម​ត្តេ​យ្យ​មាន​ចំនួន​២០​អង្គ ផ្នែក​កម្មវិធី​សិក្សា​ភាសាបាលី ថ្នាក់​ទី​១ មាន​សមណៈ​សិស្ស ៣០​អង្គ ថ្នាក់​ទី​២ មាន​សមណៈ​សិស្ស ២៥​អង្គ និង​ថ្នាក់​ទី​៣ មាន​សមណៈ​សិស្ស​២០​អង្គ ការ​សិក្សា​នេះ​ផ​ហើ​ដោត​សំខាន់​លើ​ផ្នែក​ភាសាបាលី​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ