កម្ពុជា​នឹង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក​ទៅ​ជា​ឌី​ជី​ថ​ល​នៅ​ឆ្នាំ​២០២៣


រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក​ទៅ​ជា​ប្រព័ន្ធ​ផ្សាយ​បែប​ឌី​ជី​ថ​ល នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Fayyar Sheheryar ប្រធាន​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក សម្រាប់​អភិវឌ្ឍ​ការ​ផ្សព្វផ្សាយ (AIBD) នា​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា​សុខា​សៀមរាប ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​អំពី​ការ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក (Analog) ទៅ​ជា​ឌី​ជី​ថ​ល (Dig ital) ដោយ​នឹង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។ ហើយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​មានការ​ប្រើប្រាស់​ពី​អាណា​ឡូ​ក​ទៅ​ជា​ឌី​ជី​ថ​ល ហើយ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថា ការ​ផ្លាស់​ប្ដូរ​កា​រវិ​វត្ត​ខាង​បច្ចេកវិទ្យា​នេះ គឺជា​រឿង​មួយ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ និង​ការ​អភិវឌ្ឍ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ គឺជា​រឿង​មួយទៀត​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត ។ ទាក់ទិន​នឹង​ចំណុច​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ថា ទន្ទឹម​នឹង​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ដ៏​វិជ្ជមាន​នេះ​យើង​គប្បី​ណា​ជំរុញ និង​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​មានកា​រវិ​វត្ត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ភាព​វិជ្ជមាន​ផង​ដែរ ។

ក្នុង​ជំនួប​នោះ​លោក Fayyar Sheheryar បាន​គោរព​សម្តែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រវិ​វត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​លូតលាស់ និង​ជាទី​ចាប់អារម្មណ៍ ។ លោក​បន្ត​ថា វត្តមាន​របស់​លោក និង​សមាជិក​របស់​លោក​ក្នុង​សន្និសីទ​នេះ គឺ​ដើ ម្បី​ធ្វើការ​ចែករំលែក​នូវ​ចំណេះដឹង និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​បម្រើប្រជាជន​ទូ​ទាំង​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​តំបន់​ឲ្យ​បាន​ទទួល​នូវ​ព័ត៌មាន​តាម​វិជ្ជាជីវៈ ។

លោក​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ថា ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្ដូរ​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​នេះ យើង​គប្បី​ណា​សហការ​រួម​គ្នា​ជំរុញ​វឌ្ឍនភាព​លើ​ការ​ផ្សព្វផ្សាយ​នេះ​ឲ្យ​ស្រប​ទៅ​តា​មកា​រវិ​វត្ត​របស់​បច្ចេកវិទ្យា ជា​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផ្សព្វផ្សាយ​នេះ​មាន​ភាព​ជា​វិជ្ជមាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ