អាសូរ​! នាង​ដេក​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​ស្លាប់​យ៉ាង​អាណោចអាធម្ម


រាជធានី​ភ្នំពេញ ៖ ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​ដេក​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ថ្លុកឈាម​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម និង​បុរស​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក nex មួយ​គ្រឿង​ឌុ​ប​គ្នា​ឆ្លងផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​ដែល​គេ​សង្ស័យ​ថា​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពេញទំហឹង រួច​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ នាង លៀប​ភា អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ចា ឃុំ​អូរ​ចា ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ចំណែកឯ​បុរស​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ ។

ដោយ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក nex ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ ១L-១៩៨០ មួយ​គ្រឿង​ឌុ​ប​គ្នា តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​បុរស​រង​គ្រោះជា​អ្នកបើកបរ​ចំណែកឯ​ស្ត្រី​រង​គ្រោះជា​អ្នក​ជិះ​ពីក្រោយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ឌុ​ប​គ្នា មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ព្យាយាម​បើក​ឆ្លងផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-៦៧០៦ មួយ​គ្រឿង​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ស្ត្រី​ជា​អ្នក​ជិះ​ខាងក្រោយ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ ចំណែកឯ​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ក៏​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​គ្លីនិក​ឯកជន​មួយ រួច​ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ​ដែរ​គេ​សង្ស័យ​ថា រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​បង្ក​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បានជា​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​បើក​ឆ្លងផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត និង​បុរស​ម្នាក់​រង​របួសធ្ងន់​ទាំង​ព្រឹក​ព្រលឹម​អុរ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ឯ​វត្ត​ទឹកថ្លា ទៅ​តាម​ប្រពៃណី ចំណែកឯ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​បង្ក និង​ម៉ូតូ​ម៉ាក nex របស់​ជន​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​ក៏​បាន​ធ្វើការ​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ