បើ​ទម្លាក់​ទម្លាប់​ញៀន​លេង​ស្មា​ត​ហ្វូ​ន​ចោល អ្នក​នឹង​ទទួល​បាន​កំណប់​៤​នេះ


យោង​តាម Harward Business Review បាន​ឲ្យ​ដឹង​ថា ការ​ផ្តោត​សំខាន់​លើ​កត្តា​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ប្រើប្រាស់​បាន ។ ដោយ​ពិចារណា​លើ​មូលហេតុ​នេះ អ្នក​អាច​ស្វែងរក​វិធី​ក្នុង​ការ​ជំរុញ​ខ្លួនឯង និង​ស្វែងរក​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធិ​ភាព​បាន ។ ខាងក្រោម​គឺជា​មូលហេតុ​ទាំង​បួន​ដែល​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ៖

១. ការ​ទទួល​បាន​ទំនាក់ទំនង​ល្អ​ជាង​មុន​ជាមួយ​អ្នក​ជុំវិញ​ខ្លួន

ប្រព័ន្ធ​សង្គម​មិន​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្ថាបនា​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ទេ បើ​ទោះជា​អ្នកមាន​អារម្មណ៍​ស្និ​ទ្ធិ​ស្នាល​បន្ទាប់​ពី​ដឹង​ពី​ព័ត៌មាន​ថ្មី​ៗ ឬ​ឃើញ​រូបភាព​ពី​មិត្ត​ៗ​ពិតមែន​ក្តី​ព្រោះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់​មុខ​និង​លើ​ប្រព័ន្ធ​សង្គម​មាន​ភាព​ខុស​គ្នា​ច្រើន​។

ក្នុង​ការ​ស្រាវជ្រាវ​មួយ​ដែល Harvard Business Review បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​សម្រាប់​អ្នក​ដែល​ចូលរួម​ការ​សិក្សា​។ ដំណោះស្រាយ​គឺ​ការ​ប្រើប្រាស់​សេចក្តីណែនាំ​ដើម្បី​ដឹង​ថា​ពេល​ណា​អ្នក​អាច និង​ពេល​ណា​អ្នក​មិន​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​។ ឧទាហរណ៍​ដូច​ជា​ការ​ហាមឃាត់​មិន​ឲ្យ​ប្រើ​ស្មា​ត​ហ្វូ​ន​ពេល​កំពុង​ទទួលទាន​អាហារ​ជាដើម​។

២. ការ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ

ប្រសិនបើ​អ្នក​ចង់​ឡើង​តំណែង អ្នក​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ហើយ ព្រោះ​ស្មា​ត​ហ្វូ​ន​អាច​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ស្មារតី​អ្នក​មិន​មូល​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​។ Harvard Business Review ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើប្រាស់​ទុក​ស្មា​ត​ហ្វូ​ន​នៅ​កន្លែង​ដែល​អ្នក​មិន​អាច​មើលឃើញ​ពេល​ដែល​កំពុង​តែ​ធ្វើការ​។

៣. ចូល​ដំណេក​បាន​ស្កប់ស្កល់​ជាង​មុន

ស្មា​ត​ហ្វូ​ន​គឺជា​កត្តា​ចំបង​ដែល​ធ្វើ​ឲ្យ​ដំណេក​របស់​អ្នក​មិន​ស្កប់ស្កល់​។ វិធី​ដែល​ងាយ​ជាងគេ​និង​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​គឺ​ចូល​ដំណេក​ដោយ​មិន​មាន​ទូរស័ព្ទ​នៅ​ជិត​ខ្លួន ដូច្នេះ​អ្នក​មិន​ចុច​វា​ទេ​មុន​ពេល​ចូល​ដំណេក ឬ​ពេល​ដែល​មានការ​លោត Notification ឡើង​។

៤. ជួយ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ជាង​មុន

មនុស្ស​ជា​ច្រើន​មិន​មាន​ពេលវេលា​ក្នុង​ការ​អង្គុយ​ចុះ​និង​សង្កេត​មើល​បរិស្ថាន​ជុំវិញ​ទេ ព្រោះ​ភាគ​ជ្រើ​ន​ពួក​គេ​ចូល​ចិត្ត​ប្រើ​ស្មា​ត​ហ្វូ​ន​ពេល​ដែល​នៅ​ម្នាក់ឯង​។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ដែល​យកចិត្តទុកដាក់​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​ជាង​មុន អ្នក​គួរតែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​និង​ចាប់ផ្តើម​សង្កេត​មើល​អ្វី​ៗ​ដែល​កំពុង​តែ​កើតឡើង​ពេល​ដែល​កំពុង​តែ​ដើរ ឬ​ឈរ​ចាំ​មិត្តភក្តិ​ជាដើម​ ។

ប្រភព ៖ thriveglobal , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ