​ម្ចាស់ឡានថាបែកកង់ តាមពិតអត់សោះ មិនដឹងមូល​ហេតុអ្វី​រ៉េ​ចង្កូត​ធ្លាក់​​ចេញពី​មហាវិថី​ឈ្នះ​ឈ្នះ (មានវីដេអូ)


រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​​បើក​បោះ​ពួយ​​បណ្តាល​ឱ្យ​រ៉េចង្កូត​ធ្លាក់​ចេញពី​មហាវិថី​ឈ្នះ ឈ្នះ ទាំង​ព្រឹក ​ត្រូវបានអ្នកបើកបរ​​រថយន្តអះអាង​ថា បែកកង់ លុះពេលស្ទូច​រថយន្ត​យកឡើងមក​លើ ហើយ​អ្នក​បើកបរពិនិត្យមើលមិនឃើញបែកកង់​នោះទេ ធ្វើ​ឱ្យ​អ្នក​បើកបរ​រថយន្ត​មានការ​ងឿងឆ្ងល់​ មិន​ដឹង​មូល​ហេតុអ្វីនោះទេ​។

​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​ នៅ​លើ​វិ​ថី​ឈ្នះ​ឈ្នះ ​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោករ​កា ​ខណ្ឌ​ព្រែក​ព្នៅ ។

​រថយន្ត​​មួយគ្រឿង​ដែល​បើក​ធ្លាក់​ផ្លូវ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​១G-០០៨៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

​តាមប្រភព​​ព័ត៌មាន​នៅកន្លែងកើតហេតុ​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​មួយគ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​វិ​ថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះមក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ដែល​មាន​ចំណោត​​ជ្រៅ​ប្រមាណ​៤​ម៉ែត្រ ជ្រមុជ​ក្បាល​ក្នុង​ទឹក ។ ​ទោះបីជា​យ៉ាងណា ​អ្នកបើកបរពុំ​​មាន​​រង​របួស​នោះ​ទេ និង​បាន​លូន​ចេញ​មកក្រៅ​​ទាំង​ព្រលឹង​ចុង​សក់​។

​តាមប្រភពពី​​អ្នកបើកបររថយន្ត​​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​​ខាងលើ គឺ​ប​ណ្តាល​មក​ពីរថយន្ត​​បែក​កង់​មុខ​ខាងស្តាំ ទើប​ទាញ​ចង្កូត​ធ្លាក់​ផ្លូវ​តែ​ម្តង ។ ​បន្ទាប់​ពី​ស្ទូច​រថយន្ត​យក​ឡើង​​មក​​លើ អ្នកបើកបរ​ពិនិត្យ​កង់​ពុំ​ឃើញ​បែក​នោះ​ទេ ហើយ​ក៏​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះ​មុខ​ពេល​ធ្លាក់​ គឺ​កង់​រថយន្ត​ដូច​ជា​​បែក​អូស​លើ​ថ្នល់​ទាញ​ចង្កូត​អូស​ជា​ច្រើន​ម៉ែត្រ​ ។ ​បន្ទាប់​ពី​ស្ទូច​រថយន្ត​ឡើងមកលើរួចរាល់ ​ត្រូវ​បាន​ម្ចាស់​យក​រថយន្ត​​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ