ស្នេហា​អ្នកទាំង២​ គឺ​ផ្តើមចេញ​ពី​ភាព​ចលា​ចល​នៅ​ក្នុងយន្តហោះ


បុរស​ម្នាក់​មក​ពី​កោះ​តៃវ៉ាន់ និង​ស្ត្រី​ម្នាក់​មក​ពី​ចិនដីគោក​ បាន​ក្លាយជា​គូស្នេហ៍​បន្ទាប់​ពី​ឆ្លងកាត់​ការ​ហោះ ហើរ​មួយ ​ដែល​មាន​ភាព​ចលាចល ​ហើយ​បាន​បង្ខំ​ពួក​គេ​ឱ្យ​កាន់​ដៃ​គ្នា​ក្នុង​ពេល​នោះ ។ បុរស​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ ឈ្មោះ Xu Zhewei បាន​ចែករំលែក​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​រូបភាព​ពី​ដំណើរ​ជីវិត​របស់​គាត់​ ដែល​ផ្លាស់​ប្តូរ​កាលពី​ថ្ងៃ​ទី​៣ ​កក្កដា​ ដែល​បង្កើត​ឱ្យ​មាន​ក្តី​សង្ឃឹម​សម្រាប់​អ្នកលេង​អុីនធើរ​ណេ​ត​ដែល​ជឿ​លើ​ជោគវាសនា ។

យោង​តាម​លោក Xu បានឱ្យ​ដឹង​ថា ​គាត់​បាន​ជិះ​យន្តហោះ​ទៅ​ផ្ទះ​របស់​គាត់​នៅ​តៃវ៉ាន់ ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ។ មុន​ពេល​ឡើង​ជិះ​យន្ដហោះ​ គាត់​បាន​កត់សម្គាល់​ឃើញ​ថា ​មាន​នារី​ម្នាក់​ហើយ​បាន​ក្លាយជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ នៅ​ពេល​ដឹង​ថា​ នាង​អង្គុយ​កៅអី​នៅ​ជួរ​ជាមួយ​គ្នា ។

មិនយូរ​ប៉ុន្មាន ​នារី​ម្នាក់​នេះ​បាន​សុំ​ជំនួយ​ពី​គាត់ ​ដើម្បី​ដាក់​ឥ​វ៉ា​ន់​របស់​នាង​នៅ​ក្នុង​ថត​ដាក់​ឥ​វ៉ា​ន់​លើ​ក្បាល ។ អ្នកដំណើរ​ទាំង​ពីរ​នាក់​នេះ​ ពី​ដំបូង​អង្គុយ​កៅអី​មួយ​ដាច់​ដោយឡែក​ពី​គ្នា ប៉ុន្តែ​បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​នារី​ដែល​ឈ្មោះ​ថា Liu Yudan រួច​មក​នាង​ក៏​បាន​ប្តូរ​ទៅ​អង្គុយ​ជិត​គាត់​ហើយ​ថែម​ទាំង​បា នឱ្យ​ផ្លែ​ឈើ​រី​មួយ​ចំនួន​ទៅ​គាត់​ផង​ដែរ ចាប់ពី​ពេល​នោះ​ការ​សន្ទនា​របស់​អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ឡើង

លោក Xu បាន​ចាប់ផ្តើម​សួរ តើ​អ្នកជា​អ្នក​ធ្វើ​ដំណើរ​មែន​ទេ ? ហើយ​តើ​អ្នក​ទៅ​ណា​ដែរ ? Liu បាន​ឆ្លើយ​តប​ថា​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​តៃប៉ិ​ជា​កន្លែង​ដែល​លោក Xu ក៏​នឹង​ទៅ​ទីនោះ​ដែរ ។ ពេល​នោះ Xu បាន​និយាយ​ថា អូ ! អ៊ីចឹង​ទៅ​ជាមួយ​គ្នា ! ។

អ្នក​ទាំង​ពីរ​បាន​បន្ត​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី​រហូត​ទាល់តែ​យន្តហោះ​ចាប់ផ្តើម​មាន​បញ្ហា​ឃ្លោង និង​ផ្អៀង​ចុះឡើង​ពេល​កំពុង​ហោះហើរ​ ដោយសារ​ប៉ះទង្គិច​ជាមួយ​ខ្យល់​ខ្លាំង ។ Xu ឱ្យ​ដឹង​ថា ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ មាន​ផល​ប៉ះពាល់​ដោយសារ​យន្តហោះ​មានការ​ប៉ះទង្គិច​ជាមួយ​ខ្យល់ ខ្ញុំ​បាន​ចាប់ដៃ​នាង ហើយ​និយាយ​ថា «​មិន​អី​ទេ វា​មាន​សុវត្ថិភាព​» ។

Xu ឱ្យ​ដឹង​ទៀត​​ថា ខ្ញុំ​មិនដឹង​ថា​ ហេតុ​អ្វី​ខ្ញុំ​ចង់​ការពារ​នាង​ភ្លាម​ៗ​នោះ​ទេ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អរគុណ​ណាស់​ ការ​ហោះហើរ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ។ យើង​ទាំង​ពីរ​នាក់​បាន​ស្គាល់គ្នា​យ៉ាង​ច្បាស់​ក្នុង​រយៈពេល​មួយ​ថ្ងៃ ប៉ុន្ដែ​វា​ហាក់ដូចជា​យើង​ស្គាល់គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​អ៊ីចឹង​ដែរ ៕
ប្រភព​៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ