បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់


ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២-៧៣ ស្ថិត​ក្នុងភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ប៉ូលិស​ចរាចរ​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឌៀប សាបាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ពោន​ខាងកើត ឃុំ​សំរោង ស្រុក​សំរោង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី ស្មាស​វី ពាក់​ស្លាក​លេខ ភ្នំពេញ ១BM-៤៥៣១ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ។ ដោយឡែក​ភាគី​ខាង​រថ​យន្ត​ម៉ាក FUSU ពណ៌​បៃតង ពាក់​ស្លាក​លេខ កំពត ៣A-០៩៣៩ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ​។

ក្រោយ​កើតហេតុ ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ​បាន​ចុះ​ដល់ និង​ធ្វើ​កំណត់ហេតុ​វាស់វែង ព្រមទាំង​ដកហូត​ទាំង​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​នីតិវិធី ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុង​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ