សើចលែងសម​ហើយ សង្គ្រាម​ស៊ីសាច់ហុតឈាម​អា​មេ​រិ​ក​-​ចិន​តែ​ធ្ងន់​.​ក​វៀតណាម


ហាណូយ ៖ អា​មេ​រិ​កាំ​ង​កំពុង​ទិញ​បន្ទះ​សូ​ឡា​ពី​ប្រទេស​វៀតណាម​យ៉ាងច្រើន ដែល​មិន​ធ្លាប់​មាន​ពី​មុន តែ​ក្រុមហ៊ុន​វៀតណាម Irex Energy JSC មិនសូវ​សប្បាយចិត្ត​នោះ​ទេ ។ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ដាក់​ពន្ធ​ខ្ពស់​លើ​ផលិតផល​ប្រទេស​ចិន ការ​ផលិត​នៅ​វៀតណាម​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មានការ​កើនឡើង ។

ក្រុមហ៊ុន​ផលិត​របស់​ចិន​ដែល​ប្រឈម​នឹង​ការ​យកពន្ធ​៥៥% ពី​សំណាក់​អា​មេ​រិ​កលើ​ទំនិញ​របស់​ខ្លួន បាន​ផ្លាស់​ប្តូរ​ផលិតកម្ម​មួយ​ចំនួន​ទៅ​ប្រទេស​វៀតណាម ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក​បាន​កើនឡើង​ការ​បញ្ជា​ទិញ​។ ក្នុង​ខែមិថុនា​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​វៀតណាម​បាន​កើន​ឡើ​៦៥៦% ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

លោក Pham Thi Thu Trang ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន បាន​និយាយ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ថា​៖«​យើង​មានការ​ព្រួយបារម្ភ​ថា សហរដ្ឋអាមេរិក​អាច​ដំឡើង​ពន្ធ​លើ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​យើង​។ ទោះបី​ទីផ្សារ​អា​មេ​រិ​ក​មាន​ទំហំ​ធំ​ក៏​ដោយ វា​គឺជា​ទីផ្សារ​ដ៏​ស្មុគស្មាញ​មួយ​នៅ​ពេល​និយាយ​អំពី​រឿង​នយោបាយ​»​។

វៀតណាម​ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនីស្ត​បាន​បើក​ទូលាយ​ជា​បណ្តោះអាសន្ន​ដល់​វិនិយោគិន​បរទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​នៅ​ក្នុង​តំបន់​។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Samsung ក្រុមហ៊ុន Intel Corp និង ក្រុមហ៊ុន Nestle SA ដែល​បាន​បង្កើត​រោងចក្រ​នៅ​ទីនោះ ។

ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក ។ ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​របស់​វៀតណាម​ជាមួយ​សហរដ្ឋអាមេរិក​បាន​កើន​លើស ២០​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០១៤ មក​ដល់ ៤០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែល​ជា​ចំនួន​ខ្ពស់​បំផុត​តាំងពី​ឆ្នាំ​១៩៩០ ។

បញ្ហា​បាន​ចាប់ផ្ដើម​នៅ​ខែឧសភា នៅ​ពេល​ដែល​រតនាគារ​អា​មេ​រិ​កបាន​ដាក់​វៀតណាម​ទៅ​ក្នុង​បញ្ជី​តាមដាន​នៃ​ប្រទេស​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​សម្រាប់​ការ​រៀបចំ​រូបិយប័ណ្ណ​។ បន្ទាប់​មក សហរដ្ឋអាមេរិក​បាន​ប្រកាស​ការ​បង្ក្រាប​អ្នក​នាំ​ចេញ​ចិន ដែល​នាំ​ផលិតផល​តាម​រយៈ​ប្រទេស​អាស៊ី​អាគ្នេយ៍​ជាមួយនឹង​ស្លាក​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​បញ្ចៀស​ពន្ធ​របស់​អា​មេ​រិ​ក ៕

ប្រភព ៖ straitstimes , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ