អ្នកទោសជាប់គុក16ឆ្នាំម្នាក់ ស្លាប់​ក្នុង​មន្ទីរពេទ្យ​បង្អែក​


​ខេត្តតាកែវ ៖ អ្នកទោស​​ជាប់ឃុំ​ក្នុងពន្ធនាគារ​ខេត្តតាកែវ​ម្នាក់​​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ដូន​កែវ ហើយត្រូវបាន​គណៈកម្មការ​ចម្រុះ​ប្រាប់​ថា បណ្តាល​មក​ពី​ជំងឺលើសឈាម​ធ្វើ​ទុក្ខខ្លាំង​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​ថ្ងៃ​ទី​១៥ ​កក្កដា ។

បើតាម​មន្ត្រី​ពន្ធនាគារ​​ខេត្ត​ម្នា​ក់​​បាន​ប្រា​់​កោះសន្តិភាព ដោយ​​ដោយ​មិន​អោយ​បញ្ចេញ​ឈ្មោះ​ថា​ ទណ្ឌិត​ដែល​ស្លាប់​នេះ ឈ្មោះ គុ​ច ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្ត​
ត​កែវ មានទោស​ក្នុង​បទល្មើស​ប្លន់ ដែល​ត្រូវ​ជាប់​ពន្ធ​​នាគារ​១៦​ឆ្នាំ ​។

ក្រោយ​​ពីមាន​ទណ្ឌិត​ស្លាប់ ​មន្ត្រី​ពន្ធនាគារ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​លើស​ពភ្លាម​ៗ​ផង​ដែរ ដែល​មាន​សមាសភាព លោក​អនុប្រធាន​ពន្ធនាគារ លោក​អនុប្រធាន​ការិយាល័យ​ពន្ធនាគារ លោកនាយ​ផ្នែក​ពន្ធនាគារ លោកគ្រូ​ពេទ្យ​ប្រចាំ​ពន្ធនាគារ លោក​វេជ្ជៈបណ្ឌិត និង​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តតាកែវ​ផង​ដែរ​ ។ ក្រោយ​ដំណើ​ការ​ពិនិត្យ​របស់​គណៈកម្មការ​ចម្រុះ​បង្ហាញ​ថា នៅ​លើ​សព​ទណ្ឌិត​មិន​
បាន​រក​ឃើញ​ស្នាក​ស្នាម​អ្វី​គួ​ឲ្យ​សង្ស័យ បណ្តាល​មក​ពី​ធ្វើ​ទារ​ុណ​កម្ម​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទេ​។

ក្រោយមក​ គណៈកម្មការ​ចម្រុះ​បាន​ចេញ​សេចក្ដីសន្និដ្ឋាន​ថា គាត់​ស្លាប់​ដោយ​សុខភាព​ផ្ទាល់ខ្លួន គឺ​មាន​ជំងឺលើសឈាម ​និង​គាំ​បេះដូង​ហើយ​បាន​ប្រគល់​សព​ឲ្យ​ប្រពន្ធ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​មន្ត្រី​ពន្ធ​ធានា​បាន​បន្ត​ទៀត​ថា ​អ្នកទោស​ម្នាក់​នេះ ​កាល​មុន​ត្រូវ​បាន​បញ្ជូន​មក​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល​ម្តង​រួច​មក​ហើយ​លុះ​នៅ​ថ្ងៃ​ទី​១៥ កក្កដានេះ ​ជំងឺ​ចាស់​​ក៏​បាន​រើ​ឡើង​វិញ ​តាំងពី​ព្រឹក​មក។

​ដោយសារ​ស្ថានភាព​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់​ៗ​ទៅ​នោះ​ នៅ​វេលា​ម៉ោង​០៣រសៀល ​ទើប​​បញ្ជូន​យក​ទៅ​ព្យាបាល ​តែ​វា​យឺត​ពេល​ទៅហើយ ​។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ