បង្ក្រាបនិងចាប់បានចោរលួចឡានហើយ​


​រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បង្ក្រាប​ករណី​លួច​រថយន្ដ​មួយ​គ្រឿង ដែល​ចោរលួច​យក​ទៅ​បាត់​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌច្បារ​អំពៅ កាលពី​វេលា​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា​កន្លង​ទៅ ។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពីលោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ ស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តម​សេនី​យ៍​ឯក អុ​ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌ និង​ដឹកនាំ​បញ្ជា​ដោយ លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ។

លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា​ថា ក្រោយពី​ទទួល​បាន​បញ្ជា​ភ្លាម កម្លាំង​ការិយាល័យ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ដបន្ទាប់ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​ពាក់ព័ន្ធ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បង្ក្រាប​បាន​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ និង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ និង​ឈាន​ទៅ​ដកហូត​រថយន្ដ​ដែល​បាន​លួច​យក​ទៅ​លាក់​ទុក​នៅផ្ទះ​អ្នកស្រុក​ក្នុង​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ក្រោយ​ពី​ការ​ដកហូត​បាន​រថយន្ដ​ដែល​ជនសង្ស័យ​លួច សមត្ថកិច្ច​ក៏​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម​ម៉ាក​កា​៥៤ បង់​១ និង​មាន​គ្រាប់​៧​គ្រាប់។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ តី សុ​ភ័ក្ត្រ អាយុ​៣០​ឆ្នាំ សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​រថយន្ដ​ខាងលើ​និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ប្រាកដ​មែន ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ហើយ​រថយន្ដ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ