ផ្អើល​ពេញ​វត្ត​! កុដិ​០១​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ម៉ត់​ក្នុងស្រុក​ស្រីស្នំ


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម នេះ​បើ​តាម​សម្តី​របស់​លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​នា​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ស្ថិត​ក្នុង​ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ឆេះ​កុដិ​០១​ខ្នង អស់ទាំង​ស្រុង ។

កុដិ​ខាងលើ​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​០១​គ្រឿង រទេះគោ​សម្រាប់​ទុក​តាំង​លំអ​១០​គ្រឿង ងាប់​កូន​ឆ្កែ​ចំនួន​០៦​ក្បាល ឆេះ​គម្ពីរ​ព្រះ​ត្រ័យ​បិដក​១០០​ក្បាល (1995) អ​ដ្ខ​កថា​មួយ​ចប់ គម្ពីរ​ស្លឹករឹត ស្បង់​ចីពរ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​បាន​រលត់​ទៅ​វិញ​ម៉ោង​២២​និង​០០​នាទី​។

លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ចំនួន​០១​គ្រឿង ជួយ​អន្តរាគមន៍​ប្រើ​ទឹក​អស់​២​ឡាន​ក៏​ដោយ ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ ហើយ​មូលហេតុ​នៃ​អគ្គិភ័យ​ឆេះ​នេះ គឺ​បណ្ដាល​មក​ពី​ភ្លើងទៀន​ដែល​ព្រះសង្ឃ​អុជ​ថ្វាយបង្គំ​ព្រះ​ជា​ប្រចាំ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ