Google លេង​ធម៌​ក្តៅ​លុប​ចោល​កម្មវិធី​ចារកម្ម​ចំនួន​7​ឱ្យ​បាត់​មុខ​ពី Play Store


ក្រុមហ៊ុន Avast ដែល​ជា​ក្រុមហ៊ុន​សុវត្ថិភាព​ដ៏​ល្បីល្បាញ​សម្រាប់​កម្មវិធី​កំចាត់​មេរោគ​បាន​ប្រកាស​ថា ក្រុមហ៊ុន Google បាន​លុប​ចោល​កម្មវិធី​មួយ​ចំនួន​ពី Google Play Store ដែល​បាន​រក​ឃើញ​ដោយ​ក្រុមហ៊ុន​សន្តិសុខ​នេះ ។ សរុប​ចំនួន​កម្មវិធី​ចារកម្ម​ចំនួន ៧ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ហាង​កម្មវិធី​ដែល​ក្នុង​នោះ​ចំនួន​៤​បាន​រក​ឃើញ​កាលពី​ថ្ងៃ​អង្គារ និង ៣ ផ្សេង​ទៀត​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ពុធ ។

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​រុ​ស្ស៊ី​ម្នាក់ ដែល​សរុប​មក​កម្មវិធី​ទាំង ៧ នេះ​ត្រូវ​បាន​ទាញ​យក​ប្រមាណ​ជា ១៣០.០០០ ដងដោយ​អ្នក​ប្រើ Android ហើយ​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​បំផុត​គឺ SMS Tracker និង Spy Tracker បាន​ទាញ​យក ៥០.០០០ ដង ។ ក្រៅពី​នេះ​កម្មវិធី​ដែល​បាន​យក​ចេញ​ផ្សេង​ទៀត​រួម​មាន​៖ Employee Work Spy, Phone Cell Tracker, Mobile Tracking, Spy Kids Tracker, និង Track Employees Check Work Phone Online Spy Free ។

កម្មវិធី​ទាំងនេះ​នឹង​ផ្តល់​ព័ត៌មាន​អំពី​ជន​រង​គ្រោះ​ទៅ​ក្នុង​អា​ស័​យ​ដ្ឋា​ន​អ៊ី​ម៉ែ​ល​របស់​អ្នក​ដែល​រួម​បញ្ចូល​ទាំង​រឿងរ៉ាវ​ដូច​ជា​ប្រវត្តិ​សារ​អត្ថបទ ទីតាំង​ទំនាក់ទំនង និង​កំណត់ហេតុ​នៃ​ការ​ហៅ ។ នេះ​បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ឯកជន​ដ៏​ធំ​សម្បើម​សម្រាប់​ជន​រង​គ្រោះ​ហើយ​អាច​ជា​ហានិភ័យ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដ៏​ធំ​មួយ​ក្នុង​ករណី​មានការ​ប្រើប្រាស់​ដោយ​បុគ្គល​ដែល​មាន​គ្រោះថ្នាក់ ។

លោក Nikolaos Chrysaidos ប្រធាន​ស៊ើបការណ៍​សុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុមហ៊ុន Avast បានឱ្យ​ដឹង​ថា​កម្មវិធី​ទាំងនេះ​មាន​ភាព​អ​សីលធម៌​ខ្ពស់ និង​មាន​បញ្ហា​ចំពោះ​ភាព​ឯកជន​របស់​មនុស្ស ហើយ​មិន​គួរ​មាននៅ​លើ Google Play Store ទេ ។ យើង​អាច​កំណត់​កម្មវិធី​បែប​នេះ​យ៉ាង​រហ័ស និង​សហការ​ជាមួយ Google ដើម្បី​លុប​វា​ចេញ ៕

ប្រភព​៖ slashgear , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ