លោក​ហ៊ុន ម៉ា​ណែ​ត ប្រកាស​តែងតាំង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ


ខេត្តតាកែវ ៖ នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០១៩ ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​លោក​ជំទាវ​ប្រតិភូ​អមដំណើរ​ដោយ​មានការ​អញ្ជើញ​ចូលរួម​លោក យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​ជូន​នាយទាហានជាន់ខ្ពស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ។

ដោយ​តែងតាំង​លោក​វរសេនីយ៍ឯក នាង សុភា​រ៉ា ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ ជំនួស​លោក​ឧត្តមសេនីយ៍ទោ សេក រស់ ត្រូវ​បាន​ទទួល​ភារកិច្ច​ថ្មី ដែល​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​សូម​អបអរសាទរ​ក្នុង​ឱកាស​វិសេសវិសាល​នេះ និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ​ទាំងអស់ ។

មេបញ្ជាការ​កងទ័ពជើងគោក ហ៊ុន ម៉ា​ណែ​ត ក៏​សូម​ធ្វើការ​កោតសរសើរ​យ៉ាង​ស្ងប់​ស្ងែ​ង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​នៃ​ការ​កសាង​នៅ​ក្នុង​អង្គភាព​កន្លង​ទៅ តាំងពី​ការ​លំបាក និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ គឺ​យើង​តែងតែ​ខិតខំ​ឆ្នៃ​ប្រឌិត​បំពេញភារកិច្ច​បាន​គ្រប់​វិស័យ ទាំង​ការ​កសាង​ជុំរុំ​ជម្រក ការ​ហ្វឹកហ្វឺន​ក៏​ដូច​ជា ការ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​គណ​បញ្ជាការ​ឯកភាព​ខេត្តតាកែវ នឹង​ជាមួយ​អង្គភាព​ផ្សេង​ទៀត ដើម្បី​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​របស់​យើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ