មកដឹង​​នៅ​វិទ្យា​​​ល័យ«ជា ស៊ីម តាកែវ»​…​ផ្ញើ​​កង់-ម៉ូតូ​អត់​សំបុត្រ​និង​​សម្តី​ឈ្លើយ


ខេត្ត​តា​កែវ ​៖ ទាក់ទង​ទៅ​នឹង​ករណី​សិស្ស​រិះគន់ទៅលើអ្នកទទួលផ្ញើកង់និងម៉ូតូក្នុង​«វិទ្យាល័យជា ស៊ីម តាកែវ» អត់មានកិបសំបុត្រផ្ញើហើយបានប្រើសម្តីមិនសមរម្យ​នោះ នាព្រឹកថ្ងៃទី​២៤ កក្កដា ​នេះ សន្តិភាព​យើង​បាន​ខ​ល​ទូរ​សព្ទ័​ ដើម្បី​សុំ​ការ​បំភ្លឺ​ពីលោក​ទ្រី ​ឆាយ ​ដែលជា​នាយកសាលា​​ផ្ទាល់​ តែខ​ល​ចូល​ហើយ​អត់​​មាន​អ្នក​​ទទួលទេ​ ។ ក្នុងនោះ កោះសន្តិភាពក៏បានស​ុំព័ត៌មាន​ខ្លះៗពី​អ្នកទទួល​ផ្ញើ​ម៉ូតូ-កង់នៅក្នុង​សាលា​ផងដែរ ។​​

សូមបញ្ជាក់ថា សិស្សានុសិស្ស​​នៃ​វិទ្យាល័យ​ «ជា សុ​ី​ម តាកែវ»បាន​ធ្វើការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កដោយ​បាន​និយាយ​រិះគន់​ទៅ​លើ​អ្នក​ទទួល​ផ្ញើ​កង់​ និងម៉ូតូ​នៅ​ក្នុង​សាលា​ថា ​មិន​មាន​សំបុត្រស្នាម​នៅ​ពេល​ដែល​កូនសិស្ស​យក​កង់​ឬ​ម៉ូតូ​ទៅ​ផ្ញើ ។ ​មិន​តែ​ប៉ុណ្ណោះ​ ក៏បាន​ប្រើ​ពាក្យ​សម្តី មិន​សមរ​ម្យ​​មក​លើ​សិស្ស​ដែល​យក​កង់​ ឬ​ម៉ូតូ​មក​ផ្ញើ​ថែម​ទៀត​ ហើយ​បញ្ហា​នេះ​មិនមែន​ទើបតែ​កើត​មាន​ឡើយ ​គឺ​បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្រភពបន្តថា នៅ​ពេល​កូនសិស្ស​ទៅ​និយាយ​ប្រាប់​ដល់​លោកនាយក​សាលា​ម្តង​ៗ​ គាត់​​មិន​ដែល​ខ្វល់​ពីសម្តី​និយាយ​ប្រាប់​ឡើយ​ តែ​បែ​រស្តីបន្ទោស​មក​កូនសិស្ស​ ដែល​និយាយ​ប្រាប់​ទៅ​វិញ​ ។​

ជួប​ជាមួយ​កោះសន្តិភាព​យើង ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ជា សុ​ី​ម តាកែវ​ កូន​សិស្សដែល​ទើបតែ​បណ្តើ​ម៉ូតូ​ចេញ​បាន​និយាយ​ប្រាប់​ថា​ ចំពោះ​ការ​យក​ម៉ូតូ​ឬ​កង់​មក​ផ្ញើ​នៅ​ក្នុង​សាលា​នេះ ​មាន​សំបុត្រ​ផ្ញើ​ដែរ​ តែ​សំបុត្រ​នោះ​ មាន​តែ​ពេល​ព្រឹក​ទេ​ ។ លុះ​ពេល​ល្ងាច​មិន​មាន​ដាក់​សំបុត្រ​ទេ​ គឺ​ដាក់​កង់​ឬ​ម៉ូតូ​​ឱ្យត្រង់​ជួ​រកន្លែង​ផ្ញើ​ជា​ការ​ស្រេច​ ដោយ​ក្នុង​១​ថ្ងៃ​ៗ​ម៉ូតូ​ឬ​កង់​របស់​កូនសិស្ស​មាន​រាប់រយ​គ្រឿង​ដោយ​អ្នក​ទទួល​មើល​ការ​ខុស​ត្រូវ​ផ្ញើ​កង់ ​ឬ​ម៉ូតូ​មិន​បាន​ខ្វល់​ថា ខ្លាច​បាត់​កង់​ ឬ​ម៉ូតូ​សិស្ស​ឡើយ​។

ស្ត្រី​ឈ្មោះ​គង់ ហេម បាន​និយាយ​ប្រាប់​កោះសន្តិភាព​យើង​ថា​ ក្រុម​គ្រួសារ​គាត់​ជា​អ្នក​សុ​ី​ឈ្នួល​ទ​ទួលមើល​កង់​ ឬ​ម៉ូតូ​ដែល​កូនសិស្ស​បាន​យក​មក​ផ្ញើ​រួច​ ក៏​ចូល​រៀន​ហើយ​កង់​ ឬ​ម៉ូតូ​១​គ្រឿង​ថ្លៃ​ផ្ញើ​តែ​៥០០​រៀល​តែ​ប៉ុណ្ណោះ ​និង​ពេញ​១​ថ្ងៃ​និង​មាន​សំបុត្រ​ត្រឹមត្រូវ​ពេល​ព្រឹក​ ឬ​មិនបាច់​ដាក់​សំបុត្រ​ក៏​បាន​ ហើយ​ចំពោះ​ការ​ទទួល​មើល​ម៉ូតូ​ ឬ​កង់​ដែល​កូនសិស្ស​យក​មក​ផ្ញើ​នេះ ​មិនមែន​ជា​កា​ដេញថ្លៃ​អ្វី​ទេ ​នៅ​តាម​សាលា​ខុស​ពី​មន្ទី​រ ពេទ្យ​ និងតាម​ផ្សារ​នានា​ដែល​ត្រូវ​ដេញថ្លៃ​បន្ត​ពី​ប្រធាន​ពេទ្យ​ ឬ​មេ​ភា​សុ​ី​ផ្សារ​ដោយ​ក្រុម​គ្រួសារ​គាត់​សុ​ី​ប្រាក់​ខែ​ពី​លោកនាយក​សាលា​ក្នុង​១​ខែ​១០០​ដុល្លា​រតែ​ប៉ុណ្ណោះ ​។

​ស្ត្រី​ដដែល​​បន្ត​ទៀត​ថា​ ហើយ​ពេល​នេះ​ ជា​ពេល​សិស្ស​ប្រឡង​អ​ញ្ចឹ​ង​ម៉ូតូ​ ឬ​កង់វា​ជិះ​ចេញចូល​ស្រេច​តែ​ចិត្ត​មិនបាច់​ដាក់​សំបុត្រ​ក៏​មិន​អី​ដែរ​ ព្រោះ​ពួក​គាត់​សុ​ី​ប្រាក់ខែ​មើល​ម៉ូតូ​ ឬ​កង់​នៅ​វិទ្យាល័យ​ជា សុ​ី​ម តាកែវ​នេះ​អស់​រយះ​ពេល​៦​ ទៅ​៧​ឆ្នាំ​មក​ហើយ ​ចំពោះ​ម៉ូតូ​ឬ​កង់​ជា​របស់​កូនសិស្ស​ដែល​យក​មក​ផ្ញើ​នោះ​ មិនបាច់​មាន​សំបុត្រ​ ក៏​ពួក​គាត់​បាន​ស្គាល់​ស្ទើ​រគ្រប់​គ្នា​អស់​ទៅ​ហើយ​ដែរ ​ព្រោះ​កូនសិស្ស​គឺជា​សិស្ស​ដដែល​មិន​មាន​អ្នក​ផ្សេង​ចូល​មក​យក​ម៉ូតូ ​ឬ​កង់​មក​ផ្ញើ​នោះ​ទេ​នឹង​គ្មាន​បញ្ហា​អ្វី​ឡើយ ​។

​ចំណែក​អាណាព្យាបាល​សិស្ស​ បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ​ដល់​លោកនាយក​វិទ្យាល័យ​ជា សុ​ី​ម តាកែវ​ថា បើ​ទោះជា​កន្លង​មក​មានការ​រាយការណ៍​អំពី​រឿង​អ្នក​ទទួល​ផ្ញើ​ម៉ូតូ​ ឬ​កង់​នៅ​ក្នុង​សាលា​ពី​សិស្ស​ជា​ញឹកញាប់​ថា ​អ្នក​ទទួល​មើល​ម៉ូតូ​ឬ​កង់​មិន​បាន​ដាក់​សំបុត្រ​បែប​ណា​ក៏​ដោយ ​ក៏​លោកនាយក​សាលា​មិន​បាន​ចាប់​អារ​ម្ម​ឡើយ​និយាយ​ទៅ​ធ្វើ​មិនដឹង​មាន​ តែ​ស្តីអោយ​សិស្ស​ដែល​រាយការណ៍​នោះ​វិញ​ថា «កុំ​ចេះ​ដឹង​ពេក​ អញ​ដឹង​ហើយ​» ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ