Honda ចេញអាវុធថ្មីត្រៀមខ្លួន​ធ្វើ​ជា​គូប្រជែង​នឹង Tesla


ខណៈ​ដែល​ក្រុមហ៊ុន​ហុងដា​កំពុង​ធ្វើ​ឱ្យ​ទីផ្សារ​រថយន្ត​អេ​ឡិច​ត្រូ​និក​នៅ​ទ្វីបអឺរ៉ុប​មានការ​រីក​ចម្រើន​តាម​រយៈ​ការ​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន​ដែល​ហៅ​ថា «E» ប្រជាជន​អា​មេ​រិ​ក​នៅ​តែ​ចូល​ចិត្ត​ប្រើប្រាស់​រថយន្ត​សាំង​ដដែល​។ តែ​នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត ពួក​គេ​អាច​នឹង​ងាក​មក​រក​រថយន្ត​អគ្គិសនី​ជំនួស​ឱ្យ​រថយន្ត​សាំង​ហើយ​។ ជា​ពិសេស​ទៅ​ទៀត​នោះ ក្រុមហ៊ុន​ហុងដា​ក៏​មាន​រថយន្ត​មិន​ប្រើប្រាស់​សាំង​ប្រចាំ​ត្រកូល​របស់​ខ្លួន​ដែរ​។

រថយន្ត​ម៉ូ​ដែល​ថ្មី​នេះ គឺជា​ព​ត៌​មាន​ដ៏​ធំ​មួយ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​គោលដៅ​របស់​ហុងដា​កាន់តែ​ខិត​មក​ជិត​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ៗ​ទៀត​របស់​អឺរ៉ុប​។ បើ​ទោះបីជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​អឺរ៉ុប​បាន​ដើរទៅ​មុខមុន​មួយ​ជំហាន ក្រុមហ៊ុន​ជប៉ុន​ហុងដា​មាន​ជំនឿ​ទុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​ធ្វើ​ជា​គូប្រជែង​ជាមួយនឹង Tesla​។

អតិថិជន​ដែល​ជា​អ្នកគាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​ហុងដា ត្រូវ​រង​ចាំ​ពីរ​បី​ឆ្នាំ​ទៀត​ទម្រាំ​តែ​រថយន្ត​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ ដោយសារ​តែ​គេ​នឹង​ដាក់​លក់​នៅ​ខ្ទង់​ឆ្នាំ​២០២៥​។ ការ​ផលិត​រថយន្ត​នេះ​ឡើង នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មានការ​ចំណេញ​ច្រើន ព្រោះតែ​គេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ទៅ​លើ​រថយន្ត​ផ្សេង​ៗ​ទៀត ហើយ​ថែម​ទាំង​អាច​ផលិត​ចេញ​ជា​រថយន្ត​ច្រើន​ជម្រើស​សម្រាប់​អ្នក​ដែល​ចង់បាន​ប៉ុង​១ ឬ​ក៏ ប៉ុង​២​។

លោក Ayumu Matsuo មន្ត្រី​គ្រប់គ្រង​ក្រុមហ៊ុន Honda ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​ថាមពល​បាន​និយាយ​ថា​៖ «​ស្ថាបត្យកម្ម​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង ដើម្បី​ធ្វើ​ឱ្យ​ការ​បើកបរ​រលូន​និង​ការ​ប្រើប្រាស់​ថាមពល​ដែល​មានការ​សន្សំ​សំចៃ​ខ្ពស់​។ យើង​ជឿ​ថា វា​នឹង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​ចូល​ចិត្ត​ម៉ូ​ដែល C-segment និង D-segment របស់​យើង​»។

រថយន្ត​ថ្មី​នេះ នឹង​មាន​អា​គុយ​ផ្ទុក​ថាមពល​នៅ​ពីក្រោម​រថយន្ត ដែល​អាច​ធ្វើ​ឱ្យ​ការ​ចែករំលែក​ទម្ងន់​រថយន្ត​ទាំងមូល​ស្មើរ​គ្នា​ទាំង​មុខ​ទាំង​ក្រោយ ៥០-៥០​។ វា​ធ្វើ​ឱ្យ​ការ​បើកបរ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជា​។ ក្រៅពី​នេះ វា​ក៏​ជា​រថយន្ត​ដែល​វិល​កង់​ក្រោយ និង មិន​មាន​លក្ខណៈ​វេរ​ខ្លាំង​ពេល​បត់​នៅ​ផ្លូវ​កោង​។ សម្រាប់​អា​គុយ​វិញ គឺ​គេ​គ្រាន់តែ​ដឹង​ថា នឹង​អាច​ធ្វើ​ឱ្យ​រថយន្ត​បើកបរ​បាន​ឆ្ងាយ​គួរសម​ ៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ