កម្ពុជា​នឹង​មាន​តុលាការ​ពាណិជ្ជកម្ម​សម្រាប់​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម


រាជធានី​ភ្នំពេញ ៖ ជា​ទិស​ដៅ​នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​តុលាការ​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។
លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​ជាមួយ​លោក Zhang Mingqi អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​ច្បាប់​របស់​ប្រទេស​ចិន (China law Society) កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា នៅ​ទីស្តីការក្រសួង​ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ត​ទៅ​មុខ​ទៀត​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធិ​ភាព​លើ​វិស័យ​ច្បាប់ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ គឺ​បង្កើត​មជ្ឈមណ្ឌល​សន្ធានកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។ មជ្ឈមណ្ឌល​នេះ​នឹង​បង្កើត​នៅ​ក្នុង​ក្រសួងយុត្តិធម៌ ដើម្បី​ផ្តល់​នូវ​ការ​សម្រុះសម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អ្នក​វិនិយោគ​នៅ​កម្ពុជា​ក៏​ដូច​ជា ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​វិ​ន​យោគ​ចិន​នៅ​កម្ពុជា​ជាដើម ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ ក្នុង​កិច្ច​សហប្រតិបត្តិការ​ដែល​យើង​នឹង​ធ្វើ​ជាមួយ​គ្នា គឺ​ភាគី​ចិន​នឹង​ជួយ​ដល់​ក្រសួងយុត្តិធម៌​កម្ពុជា​ក្នុង​ការ​បង្កើត​ម​ជ្ឈ​ម​ណ្ឌ​សន្ធានកម្ម ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ​ដូច​ជា ជំនួយ​បច្ចេកទេស ជំនួយ​ហិរញ្ញវត្ថុ និង​អ្នក​ជំនាញការ​ផ្សេង​ៗ​ក្នុង​សិក្សា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​នេះ​» ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​មជ្ឈមណ្ឌល​នេះ គឺជា​ទិស​ដៅ​មួយ​សំខាន់​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ។ ព្រោះថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​មជ្ឈមណ្ឌល​សន្ធាន កម្មនេះ​នៅ​ថ្នាក់​មូលដ្ឋាន ឬ​ហៅ​ថា មណ្ឌល​សេវា​យុត្តិធម៌​ក្នុង​ការ​ផ្តល់​ប្រឹក្សា​សេវា​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​មាន​វិវាទ​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ប្រសិទ្ធិ​ភាព ។ លោក​បញ្ជាក់​ថា ៖«​អា​ឡូ​វ​នេះ​យើង​ចូល​មក​បញ្ហា​ទាក់ទង និង​ផ្នែក​វិវាទ​ពាណិជ្ជកម្ម ដើម្បី​កាត់​បន្ថយ​វិវាទ​ពាណិជ្ជកម្ម​នៅ​ក្នុង​តុលាការ ។ បាន​ន័យ​ថា នៅ​ពេល​អ្នក​វិនិយោគ​មាន​វិវាទ​ពាណិជ្ជកម្ម យើង​យក​បញ្ហា​នេះ​ប្រឹក្សា និង​សម្រុះសម្រួល បើ​គាត់​ព្រម​ចប់​ត្រឹមហ្នឹង​យើង​ចប់ ហើយ​បើ​មិន​ចប់​ទេ​គាត់​នឹង​បន្ត​ទៅ​ដោះស្រាយ​នៅ​តុលាការ ។ យើង​នឹង​យើង​ក៏​កាត់​បន្ថយ​សំណុំរឿង​ក្តី​នៅ​តុលាការ​ហើយ​មាន​ភាព​លឿន​ឆាប់រហ័ស និង​កាត់​បន្ថយ​ការ​ចំណាយ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ដែរ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​កម្ពុជា​នឹង​បង្កើត​តុលាការ​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ។ ប៉ុន្តែ​ការ​ដោះស្រាយ គឺ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ពាណិជ្ជកម្ម ។ លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ថា ក្នុង​ជំនួប​ពិភាក្សា​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រ​យុត្តិធម៌​នៃ​ប្រទេស​ទាំង​ពីរ ។
ជជែក​គ្នា​ក្នុង​ការ​ពង្រឹង និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ដែល​ក្រសួងយុត្តិធម៌​មាន​ជាមួយ​សមាគម​ន៍​ចិន​នា​ពេល​កន្លង​មក​ដែល​កម្ពុជា និង​ចិន​បាន​ធ្វើ​កិច្ច​សហ​ប្រ​តិ​ត្តិ​ការ​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹងសមត្ថភាព និង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផ្លាស់​ប្តូរ​បទ​ពិសោធន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ស្រាវជ្រាវ​ការ​បោះពុម្ពផ្សាយ​ឯកសា​រួម​គ្នា​ក៏​ដូច​ជា​ការ​ចែករំលែក​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ