ម្តាយ​ជាប់​ឈ្មោះ​ជា​«​ឃាតករ​»…​ព្យា​យាម​​ឃាត់​អ្នក​ជួយ​សង្គ្រោះ​កូន​ក្នុង​ឡាន


ស្ត្រី​ម្នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ត្រូវ​បាន​គេ​រិះគន់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បន្ទាប់​ពី​នាង​ព្យាយាម​បញ្ឈប់​ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​ពី​ការ​វាយ​បំបែក​កញ្ចក់​ទ្វារ​រថយន្ត​របស់​នាង ​ដើម្បី​សង្គ្រោះ​កូនប្រុស​អាយុ២ ឆ្នាំ​របស់​នាង ​ដែល​ជាប់​នៅ​ខាងក្នុង ។

យោង​តាម Pear Video បានឱ្យ​ដឹង​ថា​ ឧប្បត្តិ​ហេតុនេះ ​បាន​កើតឡើង​នៅ Jinhua នៃ​ខេត្ត Zhej​iang កាលពី​ថ្ងៃ​ចន្ទ​នៅ​ពេល​អាកាសធាតុ​មានកំ​ដៅ ៣៤ អង្សា​សេ ។យោង​តាម​សារព័ត៌មាន The Pa​per បានឱ្យ​ដឹង​ថា ​ស្ត្រី​រូប​នេះ​បាន​បដិសេធ​មិន​ឱ្យ​ក្រុម​ពន្លត់អគ្គិភ័យ​ វាយ​បំបែក​កញ្ចក់​ទ្វារ​ឡាន​របស់​នាង​នោះ​ទេ​ដោយ​អះអាង​ថា​ ជាង​សោ​កំពុង​តែ​ធ្វើ​ដំណើរ​មក​ហើយ ។

ដើម្បី​សុវត្ថិភាព​ដល់​កុមារ​អ្នក​ជួយ​សង្គ្រោះ​បាន​បន្ត​បញ្ចុះបញ្ចូល​នាង ​ដើម្បី​វាយ​បំបែក ហើយ​ជួយ​សង្គ្រោះ​កុមារ​ពី​ការ​ថប់ដង្ហើម ។ បន្ទាប់​ពី​ការ​ព្យាយាម​រេ​រាំង​រួច​មក​នៅ​ទីបំផុត​ស្ត្រី​នោះ​បាន​យល់​ទៅ​តាម​ការ​អង្វរ​របស់​អ្នក​ពន្លត់អគ្គិភ័យ ។ ដូច​បានឃើញ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ក្រុមការងា​បាន​វាយ​បំបែក​កញ្ចក់​ទ្វារ​ឡាន និង​ដោះ​សោ​ទ្វារ​ព្រមទាំង​ទាញ​យក​ក្មេង​ដែល​កំពុង​យំ​ចេញ​មក​ក្រៅ​ដោយ​ស្ថិត​ក្នុង​សភាព​បែកញើស​ជោគ​តែ​ម្តង ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នេះ​បាន​បង្ក​ឱ្យ​មាន​កំហឹង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន ដោយ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​ហៅ​ស្ត្រី​ជា​ម្តាយ​រូប​នេះ​ថាឱ្យ​តម្លៃ​រថយន្ត​ជាង​កូនប្រុស​របស់​នាង​ទៅ​ទៀត​នៅ​ក្នុង​ស្ថានភាព​ដែល​អាច​នឹង​បាត់បង់​ជីវិត ។ អ្នកខ្លះ​ថែម​ទាំង​ហៅ​នាង​ថា​ជា «​ឃាតក​» ទៀត​ផង ។ ​ប្រភព៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ